(តៃប៉ិ)៖ គ្រោះរញ្ជួយដី​កម្រិតបង្គួរ ៥.១រ៉ិចទ័រ បានវាយប្រហារ​ទីក្រុង តៃណាន (Tainan) នៃកោះតៃវ៉ាន់ នៅវេលា​ម៉ោង ៥៖២២នាទី ល្ងាចថ្ងៃអង្គារនេះតែម្តង ម៉ោងនៅ​​ទីក្រុង​ប៉េកាំង។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពី​មជ្ឈមណ្ឌលបណ្តាញ​​តាមដាន​គ្រោះរញ្ជួយដីចិន នៅល្ងាច​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា រញ្ជួយដីខាង​លើនេះ ញ័រចេញពីក្នុង​ជម្រៅដី ១៤គីឡូម៉ែត្រ ហើយភ្លាមៗ​បែបនេះ មិនទាន់មាន​សេចក្តីរាយការណ៍​អំពីការខូចខាត ឬក៏មានមនុស្ស​រងគ្រោះនោះ​ឡើយ។ សម្រាប់ទីក្រុងតៃ​ណានវិញ គឺស្ថិត​នៅភាគនិរតី នៃកោះតៃវ៉ាន់ ដែលជាទីក្រុង​ជាប់ឆ្នេរសមុទ្រទល់មុខ​នឹងចិនដីគោក និងមានប្រជាជន​រស់​នៅជិត ២លាននាក់៕