(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញលោក រិច ធីល្លឺសុន ចេញពីតំណែង រដ្ឋមន្ត្រីការបរទេសអាមេរិកហើយ ដោយនឹងឱ្យនាយកទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក CIA លោក Mike Pompeo មក កាន់តួនាទីជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០១៨។

សេចក្ដីថ្លែងការណ៍របស់លោក ត្រាំ បានអះអាងទៀតថា ប្រធានាធិបតីអាមេរិករូបនេះ បានកោតសរសើរលោក Pompeo យ៉ាងខ្លាំង។ «ខ្ញុំពិតជាមោទនភាពក្នុងការតែងតាំងនាយក CIA លោក Mike Pompeo ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់យើង...ប៉ុន្តែខ្ញុំក៏សូមអរគុណដល់លោក រិច ធីល្លឺសុនផងដែរ សម្រាប់ការបំពេញតួនាទីមួយរយៈពេលកន្លងមកនេះ»។ នេះគឺជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅលើ Twitter។

គួរបញ្ជាក់ថា បើតាម Washington Post លោក Mike Pompeo នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ជំនួស លោក រិច ធីល្លឺសុន រីឯលោកស្រី Gina Hapsel ជានាយករងទីភ្នាក់ងារ CIA នឹងត្រូវបន្តតំណែងជានាយក CIA ជំនួសលោក CIA ហើយដែលលោកស្រីនឹងក្លាយជាស្រ្តីដំបូងគេបានអង្គុយកៅអីមួយនេះ៕