(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ធ្លាក់យន្តហោះខ្នាតតូចនៅភូកេត ប្រទេសថៃ ផ្តាច់ជីវិតមនុស្ស២នាក់ និងបង្កឲ្យរបួសធ្ងន់២នាក់ទៀត។

២៖ ​លោក ដូណាល់ ត្រាំ ប្រើសិទ្ធិលើកលែងទោស ដល់​​មន្ត្រីកងទ័ព​ជើង​ទឹកម្នាក់ ដែលបាន​ថតរូបក្នុង​នាវា​មុជទឹក-នុយក្លេអ៊ែរ ខុសច្បាប់។

៣៖ C919 យន្តហោះ​ដឹកអ្នកដំណើរ​ផលិត​ដោយចិន នឹងបញ្ជូន​ដល់ដៃ​អតិថិជនទី១ នៅ​ឆ្នាំ២០២១។

៤៖ ផ្ទុះករណី​ខ្មាន់កាំភ្លើង​ចាប់ជម្រិតមនុស្ស និងសម្លាប់​យ៉ាងកម្រោល នៅ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

៥៖ មហាអំណាចចិន និងរុស្ស៊ី ស្វាគមន៍ចំពោះគម្រោងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកំពូលរបស់កូរ៉េខាងជើង។

៦៖ តាមពិតលោក គីម ជុងអ៊ុន បានផ្ញើសារសម្ងាត់​មួយជូន លោក ដូណាល់ ត្រាំ តែមិនមាន​ការបង្ហើប​ថា ជាអ្វីនោះឡើយ។

៧៖កងទ័ពអ៊ីស្រាអែលនិងអាមេរិក ធ្វើការហ្វឹកហាត់រួមគ្នា​ក្នុងសមយុទ្ធប្រឆាំងនឹងការ​វាយប្រហារមីស៊ីល៕