(ប៉េកាំង)៖ ទីក្រុងប៉េកាំង​កាលពី​ឆ្នាំ២០១៧ កន្លងទៅ​ទទួលបាន​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​សរុបជាង ២៩៧លាននាក់ ដែលវាបាន​កើនឡើង ៤.៣ភាគរយ បើធៀបទៅនឹង​ឆ្នាំ២០១៦។ នេះបើតាម​ការឲ្យបញ្ជាក់​ដឹងពី​ អាជ្ញាធរទេសចរចិន ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌​មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

ចំណូលនៃ​វិស័យ​ទេសចរណ៍ ដែលទីក្រុង​ប៉េកាំង ទទួលបានក្នុងអំឡុង​ឆ្នាំទៅមិញនេះ ក៏បានកើនឡើង​ដល់ ៥៤៦.៩ពាន់លានយ័ន (ប៊ីលាន) ផងដែរ។ ជាមួយ​គ្នានេះ ក្នុងឆ្នាំ២០១៧ ទីក្រុង​ប៉េកាំង បានបង្កើតកម្មវីធីទេសចរណ៍ថ្មីដល់ទៅ១៧១កម្មវិធី និងកសាង​ផ្លូវ​ថ្មើរជើងសម្រាប់ភ្ញៀវទេសចរ​ដើរកម្សាន្ត​ សរុបជាប្រវែង​ដល់ទៅ ២២២គីឡូម៉ែត្រ។

គួរជម្រាបថា រដ្ឋធានីប៉េកាំង​​នៃមហាយក្ស​នៅអាស៊ីមួយនេះ បាន​កំណត់គោលដៅ​​ថែមទៀតថា នឹងបង្កើនចំណូល​​ខាងវិស័យ​ទេស​ចរណ៍​ឲ្យបាន ០៧ភាគរយ នៃចំណូលក្នុងស្រុកសរុប​នៅឆ្នាំ២០១៨ នេះ៕