(ប៉េកាំង)៖ ចំនួននៃក្រុមអ្នកធ្វើដំណើរនៅទូទាំងប្រទេសចិន មាន១០៨.៣៦៣លាននាក់ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ, នេះបើយោងតាម ភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៣ ខែកុម្ភៈនេះ។

​សកម្មភាពមមាញឹកនៃការធ្វើដំណើរនៅក្នុងប្រទេសចិន នាអំឡុងពិធីបុណ្យចូលឆ្នាំចិន ឬអាចហៅថា ពិធីបុណ្យ​និទាឃរដូវបានចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ ហើយនឹងបន្តរហូតដល់ ថ្ងៃទី១២ ខែមីនាខាងមុខ។

រដ្ឋបាលទេសចរណ៍ជាតិរបស់ចិនបានឲ្យដឹងថា មានការធ្វើដំណើរចំនួ៣៨៥លានជើង ដោយភាគច្រើនជាការធ្វើដំណើរនៅក្នុងស្រុក ត្រូវបានគេរំពឹងថា នឹងធ្វើឡើង នៅអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន នាឆ្នាំ២០១៨នេះនៅទូទាំងប្រទេសចិន ដែលចំនួននេះមានការកើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕