(កាប៊ុល)៖ សាលាយោធា ស្ថិតនៅក្នុង​ទីក្រុងប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន បានទទួល​រងការវាយប្រហារ នៅព្រឹកថ្ងៃចន្ទ​សប្តាហ៍ថ្មីនេះ ដែលវាបានកើត​មានឡើង​តែពីរ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបំផ្ទុះ​គ្រាប់បែក​អត្តឃាត ផ្តាច់ជីវិត​មនុស្ស ១០៣នាក់ និងរបួស ២៣៥នាក់ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

ចំពោះ​ហេតុការណ៍​កើត​ឡើងភ្លាមៗ​បែបនេះ គេនៅមិនទាន់​អាចបញ្ជាក់​អត្តសញ្ញាណ ក្រុមបង្ក​ការវាយប្រហារ និងចំ​នួនជន​រងគ្រោះ ឬក៏ការខូចខាត​​ទ្រព្យនានានោះ​ឡើយ៕