(ពិភពលោក)៖ លោកអ្នកអាចនឹងមានការភ្ញាក់ផ្អើលប្រសិនបើបានជ្រាបថា ក្រុមហ៊ុនខ្លះមានបុគ្គលិកស្ទើតែស្មើនឹងចំនួនប្រជាជនសរុបនៃប្រទេសណាមួយ។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះនៃក្រុមហ៊ុនធំៗទាំង១០ លើពិភពលោកដែលមានបុគ្គលិកច្រើនបំផុតទូទាំងពិភពលោក រាប់ពីតិចទៅច្រើន (របាយការណ៍ឆ្នាំ២០១៦)៖

១០៖ ក្រុមហ៊ុន Deutsche Post មានប្រភពពីប្រទេស អាឡឺម៉ង់ បម្រើសេវាកម្មប្រៃសេណីយ៍ មានបុគ្គលិក៤៤៨ ៨២៤នាក់


៩៖ ក្រុមហ៊ុន China Construction Bank មានប្រភពពីប្រទេស ចិន បម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ មានបុគ្គលិក៤៩៣ ៥៨៣នាក់


៨៖ ក្រុមហ៊ុន Agricultural Bank of China មានប្រភពពីប្រទេស ចិន បម្រើសេវាកម្ម ហិរញ្ញវត្ថុ និងធនាគារ មានបុគ្គលិក៤៩៣ ៥៨៣នាក់


៧៖ក្រុមហ៊ុន Tesco មានប្រភពពីប្រទេសអង់គ្លេស បម្រើសេវាកម្មលក់ទំនិញ មានបុគ្គលិក៥១០ ៤៤៤នាក់


៦៖ ក្រុមហ៊ុន Compass Group មានប្រភពពីប្រទេសអង់គ្លេស បម្រើសេវាកម្មអាហារ មានបុគ្គលិក ៥១៤ ៧១៨នាក់


៥៖ ក្រុមហ៊ុន Petro China មានប្រភពពីប្រទេស ចិន ជាឧស្សាហកម្មប្រេង និងឧស្ម័ន មានបុគ្គលិក៥៣៤ ៦៥២នាក់


៤៖ក្រុមហ៊ុន Yum! Brands មានប្រភពពីសហរដ្ឋអាមេរិក ជាភោជនីយដ្ឋាន មានបុគ្គលិក ៥៣៧ ០០០នាក់


៣៖ ក្រុមហ៊ុន Volkswagen មានប្រភពពីប្រទេសអាឡឺម៉ង់ ក្រុមហ៊ុនផលិតរថយន្ត មានបុគ្គលិក ៦២៦ ៧១៥នាក់


២៖ ក្រុមហ៊ុន Foxconn / Hon Hai Precision Industry Co.,Ltd មានប្រភពពីតៃវ៉ាន់ ជារោងចក្រឧស្សាហកម្មអេឡិចត្រូនិក មានបុគ្គលិក១,៣លាននាក់


១៖ ក្រុមហ៊ុន Wal-Mart មានប្រភពពីសហរដ្ឋអាមេរិក បម្រើសេវាកម្មលក់ទំនិញ មានបុគ្គលិក២,៣លាននាក់