(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មហាយក្ស​ឥណ្ឌា បង្ហាញឥទ្ធិពលយោធា ចំពោះមុខបណ្តាមេដឹកនាំ​ពិភពលោក ក្នុងក្បួនព្យុហយាត្រា​ដ៏ធំសម្បើមមួយ។

២៖ លេចធ្លាយព័ត៌មានថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់មានបំណងចង់បណ្តេញរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលកំពុងដឹកនាំការស៊ើបអង្កេតរឿងអាស្រូវរុស្ស៊ី​ លូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក ខណៈលោកប្រធានាធិបតីអាមេរិកចាត់ទុកថាជាព័ត៌មានបោកប្រាស។

៣៖ ជប៉ុនដាក់ពង្រាយ យន្តហោះចម្បាំងបំបាំងកាយ F-35A នៅក្នុងមូលដ្ឋានទ័ព មីសាវ៉ា (Misawa) ភាគឦសានប្រទេស។

៤៖ ប្រធានាធិបតី​ទីម័រខាងកើត លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរ៉ែស (Fransisco Guterres) ប្រកាសរំលាយ​សភា និងត្រៀមរៀបចំការ​បោះ​ឆ្នោត​ថ្មី។

៥៖ ឆេះមន្ទីរពេទ្យមួយកន្លែង នៅកូរ៉េខាងត្បូង បណ្តាលឲ្យ​មនុស្សស្លាប់និងរបួសជាច្រើននាក់។

៦៖ វេណេស៊ុយអេឡា បណ្តេញទូត​អេស្ប៉ាញចេញពីប្រទេស ក្រោយសហភាពអឺរ៉ុប​ដាក់ទណ្ឌកម្ម។

៧៖ ការស្ទង់មតិថ្មី បង្ហាញថាលោក ដូណាល់ ត្រាំ កំពុងបំបាក់មុខមាត់អាមេរិក កាន់តែធ្ងន់ធ្ងរឡើង នៅលើឆាក​អន្តរជាតិ។