(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន​​នៅថ្ងៃសុក្រនេះ បានដាក់ពង្រាយ​ជាលើកដំបូង​នូវយន្ដហោះ​បំបាំងកាយ F-35A នៅឯមូលដ្ឋានទ័ព​អាកាស មីសាវ៉ា (Misawa) ក្នុងខេត្ត Aomori ស្ថិតនៅ​ភាគឦសាន​ប្រទេស​ជប៉ុន។ នេះបើតាម​ក្រសួងការពារជាតិ​ជប៉ុន ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

យោងតាមក្រសួង​ការពារជាតិ​ជប៉ុន ការដាក់ពង្រាយ​យន្ដហោះជំនាន់ថ្មី​បំផុតនេះ មានន័យថា​ កងកម្លាំង​អាកាសស្វ័យ​ការពារខ្លួន (ASDF) នឹងមាន​យន្ដហោះចម្បាំង​ប្រភេទនេះ ១០គ្រឿង នៃយន្ដហោះ​ចម្បាំង នៅឯ​មូលដ្ឋានទ័ព​អាកាស Misawa ចាប់ពីឆ្នាំ​សារពើពន្ធ​ក្រោយទៅ ដែលនឹង​ចាប់ផ្ដើមពី​ខែមេសា។ បន្ថែម​ពីនេះ ផ្អែកលើគំរោង​របស់ក្រសួង​ការពារ ជាតិជប៉ុន​យន្ដហោះចម្បាំងនេះ​ នឹងត្រូវបង្កើន​រហូតដល់​ចំនួន ៤២គ្រឿង ហើយ F-35A អាចនឹងមាន​សមត្ថភាព​បំពាក់​មីស៊ីល​រយៈចំងាយ​ឆ្ងាយ JSM។

តែយ៉ាងណាក៏​ដោយ តាមរយៈការ​ដកស្រង់​សម្ដី រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន លោក អ៊ីតស៊ូណូរី (Itsunori Onodera) បានអះអាងថា មីស៊ីល JSM នឹងមិនត្រូវបាន​ប្រើប្រាស់ដើម្បី​វាយប្រហារលើ មូសដ្ឋានទ័ពរបស់​សត្រូវនោះទេ។ «ការបង្ហាញ​ពីគ្រាប់​មីស៊ីល JSM មានមែន​​ធ្វើឡើង​ក្នុងគោលបំណង​ ទុកវាយប្រហារ​លើមូលដ្ឋានទ័ព​របស់សត្រូវណោះ​ឡើយ ពីព្រោះយើង​នៅតែជឿជាក់លើ​ សមត្ថភាពវាយប្រហារ​តាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក​លើមូលដ្ឋានទ័ព​សត្រូវដដែល ហើយជឿជាក់​នេះ ក៏នឹងមិនផ្លាស់ប្ដូរដែរ»។ នេះបើតាម លោក Itsunori Onodera៕