(ពិភពលោក)៖ ភាពទំនើបរីកចម្រើនផ្នែកផ្លូវគមនាគមន៍បានចូលរួមចំណែកជាច្រើន ដែលសម្រួលដល់ការរស់នៅប្រចាំរបស់មនុស្ស។ ទន្ទឹមនឹងនេះដែរដងផ្លូវ ក៏ជាកន្លែងដែលឆក់យកជីវិតមនុស្សច្រើនបំផុតផងដែរ ដែលអាចធ្វើឱ្យមានមនុស្សស្លាប់ជារៀលរាល់ថ្ងៃទូទាំងពិភពលោក។

ខាងក្រោមនេះ ជាហេតុការណ៍គ្រោះថ្នាក់ទាំង១០ ដែលកើតមាននៅលើដងផ្លូវ៖

១៖ មនុស្សស្លាប់២៧០០នាក់ ក្នុងហេតុការណ៍ឆាបឆេះផ្លូវរូងក្រោមដី Salang នៅប្រទេស អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៨២។
២៖ មនុស្សស្លាប់២៣០នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅសាធារណរដ្ឋកុងហ្គោ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០។
៣៖ មនុស្សស្លាប់២១៩នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
៤៖ មនុស្សស្លាប់២១៧នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅប្រទេស អេស្ប៉ាញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៨។
៥៖ មនុស្សស្លាប់១៧១នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅប្រទេសថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩១។
៦៖ មនុស្សស្លាប់១២៥នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត នៅប្រទេស តូហ្គោ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៦៥។
៧៖ មនុស្សស្លាប់១២១នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅប្រទេស នីហ្សេរីយ៉ា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។
៨៖ មនុស្សស្លាប់១១៥នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរ នៅប្រទេស ហ្វីលីពីន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៦៧។
៩៖ មនុស្សស្លាប់ ១១៣នាក់ ក្នុងហេតុការណ៍ឆេះរថយន្តដឹកប្រេង នៅប្រទេស កេនយ៉ា កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០០៩។
១០៖ មនុស្សស្លាប់១១០នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ក្នុងប្រទេស ឥណ្ឌា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៩៥៕