(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំង​សកលលោក​ ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចាប់ផ្តើមចរចាគ្នាផ្លូវការជាលើកដំបូង ក្នុងរយៈពេលជាង ០២ឆ្នាំ!

២៖ ទីបំផុត «កូរ៉េខាងជើងព្រមបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ និងអត្តពលិក មកចូលរួមប្រកួតកីឡាអូឡាំពិក» លើទឹកដី​កូរ៉េខាងត្បូងហើយ!

៣៖ តុលាការវៀតណាម «បើកសវនាការលើសំណុំរឿងពុករលួយទ្រង់ទ្រាយធំ» ដែលមាន​ជាប់ពាក់ព័ន្ធ សុទ្ធតែមន្ត្រី​កំពូលៗនៃក្រុមហ៊ុនរដ្ឋ និងបក្សកុម្មុយនិស្ត!

៤៖ អ្នកជំនាញជាន់ខ្ពស់ចិនអះអាងថា «ស្ថានីយអវកាស Tiangong-1 នឹងធ្លាក់មកលើ​ផែនដីក្នុង​ឆ្នាំ២០១៨នេះ» តែសូមកុំបារម្ភ!

៥៖ អាមេរិកសុំទោសជប៉ុន «ចំពោះកំហុសច្រំដែល នៅតំបន់មូលដ្ឋានទ័ព» ដែលបង្កឡើង​ដោយបញ្ហាបច្ចេកទេស!

៦៖ ដើម្បីបង្កើនចំណូលជូនជាតិ ដូណាល់ ត្រាំ បង្ហើបគោលនយោបាយថ្មីគឺ «ទិញអាវុធពីអាមេរិក» ដើម្បីទាក់ទាញប្រទេសនានា​ឲ្យទិញ!

៧៖ ទីបំផុតគូស្នេហ៍ភេទដូចគ្នា «រៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់» ជាលើកដំបូងនៅអូស្ត្រាលី!