(កូរ៉េខាងត្បូង)៖ មនុស្សយ៉ាងតិច១៦នាក់ បានស្លាប់ និងជាង១០រងរបួស នៅក្នុងហេតុការណ៍ភ្លើងឆេះអគារមួយ យ៉ាងសន្ធោសន្ធៅ នៅខេត្ត Jecheon ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ​មុននេះបន្តិចដោយគេហទំព័រ CGTN នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

បើតាមព័ត៌មានដដែលបានបញ្ជាក់ថា មានការឆាបឆេះពីក្នុងអគារមួយកន្លែង នៅភាគអាគ្នេយ៍ នៃទីក្រុងសេអ៊ូល ដោយកើតឡើងដោយសារការឆេះរថយន្តមួយគ្រឿង ចេញពីជាន់ទី៨ ហើយហេតុការណ៍បានបណ្តាលឲ្យមានការឆាបឆេះកើនឡើង បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះ៕