(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ្នកសារព័ត៌មាន​នៃទីភ្នាក់ងារ​ព័ត៌មាន Reuters ពីរនាក់​ត្រូវបាន​អាជ្ញាធរមីយ៉ាន់ម៉ា​ចាប់ឃុំខ្លួន ក្រោយ​មានសេចក្ដីរាយការណ៍​ថាអ្នកទំាងពីរ​បានបាត់ខ្លួន នៅថ្ងៃអង្គារ​សប្ដាហ៍នេះ៕

២៖ ផលិតផលនៃមនុស្សយន្តផ្នែកឧស្សាហកម្ម របស់ប្រទេសចិន បានកើនឡើងលើសពី ១០០,០០០គ្រឿង នៅ​ក្នុង​រយៈ​ពេល១០ខែនៃឆ្នាំ២០១៧នេះ ដែលវាជាចំនួន មានការកើនឡើង៧០ភាគរយ បើធៀបទៅនឹងអំឡុងពេលដូចគ្នាឆ្នាំមុន៕

៣៖ ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យតុលាការ​កាត់ទោស​ មិត្តភក្តិរបស់​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រីផាក គឺនហេ គឺ​លោកស្រី ឆយ ស៊ូនស៊ីល ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក៏ដូចជាបង់​ប្រាក់ពិន័យ ១១៨.៥ពាន់​លានវ៉ុន (១០៩លានដុល្លារ) និងប្រាក់ជួសជុល​ការខូចខាត ៧.៧ពាន់លានវ៉ុន ផងដែរ៕

៤៖ យន្តហោះធុនមធ្យម​មួយគ្រឿង បានធ្លាក់នៅតំបន់​ភាគកណ្តាលប្រទេសកាណាដា តែសំណាង​ល្អមនុស្សជិះ​នៅលើនោះ​ទាំងអស់ ដែលត្រូវបាន​សារព័ត៌មានក្នុង​តំបន់រាយការណ៍ថា មានចំនួន២៥នាក់នោះ មិនមាននរណាម្នាក់​បាត់បង់ជីវិត​នោះឡើយ ប៉ុន្តែពួកគេភាគច្រើនបានទទួលរងរបួសធ្ងន់ និងស្រាល៕

៥៖ ក្រុមហ៊ុន Walt Disney នឹងប្រកាសពីកិច្ច​ព្រមព្រៀងទិញ​យកក្រុមហ៊ុនផលិត​ខ្សែភាពយន្ត Twenty-First Century Fox ដែលក្នុងនោះ​ភាគហ៊ុន​របស់ 21th Century Fox នឹងទទួលបាន​តម្លៃជាង៤០ដុល្លារក្នុងមួយហ៊ុន ឬក៏​៧៥​ពាន់​លាន​ដុល្លារ​ ដោយសរុប​ទាំងអស់៕

៦៖ សមាជិកសភា​មួយរូប របស់គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Kentucky ភាគកណ្តាល​អាមេរិកបានសម្រេចចិត្ត​ធ្វើអត្តឃាត ដើម្បីជាការប្រកែក​ទៅនឹងករណី​ចោទ​ប្រកាន់លើរូប​លោកថាបានប្រព្រឹត្ត​បទល្មើសបំពានផ្លូវភេទលើយុវតីមួយរូប៕