(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើត​ឡើង រួមមានទាំងព្រឹត្តិការណ៍​នយោបាយ និងស្ថានការណ៍រសើបៗ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍​ជាច្រើន។ ដូច្នេះបើចង់​ដឹងថា តើព្រឹត្តិការណ៍​រូបភាពប្រចាំថ្ងៃនេះ​មានអ្វីខ្លះ​នោះ សូមទស្សនា​បណ្តុំរូបភាពដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀង «តួកគីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី» នឹងសម្រេចជាស្ថាពរ​ក្នុងសប្តាហ៍នេះ!

២៖ រុស្ស៊ីកំពុងដកទ័ព​ចេញពី​ស៊ីរីហើយ «នៅឡើយតែអាមេរិក​ បន្តរក្សាទ័ពខ្លួន​ដដែល» ដោយយកលែសរឿង ISIS!

៣៖ សេតវិមានបង្ហាញជំនឿចិត្ត៖ បើសិនច្បាប់អន្តោប្រវេស៍របស់ លោក ត្រាំ ចូលជាធរមាន គ្មានភេរវករណា មានឱកាសជាន់ដីអាមេរិកឡើយ!

៤៖ កងទ័ពអាកាសចិន «បញ្ជាក្បួនយន្តហោះចំរុះ ធ្វើសមយុទ្ធបង្កើនសមត្ថភាព» និងអះអាងថា ជាទង្វើស្របច្បាប់អន្តរជាតិ!

៥៖ កូរ៉េខាងត្បូងសូមបញ្ជាក់ម្តងទៀត៖ «ប្រព័ន្ធមីស៊ីល THAAD គឺទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ»

៦៖ មេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមសន្និសីទដ៏ធំ ស្តីពីវិស័យ​ឧស្សាហកម្ម​សព្វាវុធក្នុងប្រទេស!

៧៖ អ្នកជំនាញការទូតព្រមាន៖ «ចិននឹងប្រើកម្លាំងយោធា សង្គ្រប់លើតៃវ៉ាន់ ប្រសិនបើអាមេរិកហ៊ាន​បញ្ជូននាវាចម្បាំង​មកកាន់កោះនេះ»