(ញូយ៉ក)៖ ហេតុការណ៍ផ្ទុះគ្រាប់បែកនៅឯសង្កាត់ Manhattan ក្នុងទីក្រុងញូយ៉ក នៅថ្ងៃចន្ទនេះ គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ខណៈគ្រាប់បែកកែច្នៃត្រូវបានគេជឿ ជាក់ថា ជាមូលហេតុនៃការផ្ទុះនេះដែលបានបណ្ដាលឱ្យមនុស្ស០៤នាក់រងរបួស។ នេះបើតាមអភិបាលក្រុងញូយ៉ក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅយប់ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអភិបាលក្រុងញូយ៉ក លោក Bill de Blasio ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅម៉ោងប្រមាណជា ៧៖៣០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯផ្លូវក្រោមដីមួយកន្លែងភ្ជាប់ពីទីលាន Times Square ទៅកាន់ចំណតរថយន្ដក្រុង Port Authority។ ប៉ុន្តែទន្ទឹមគ្នាប៉ូលិសនៅក្នុងតំបន់ ក៏បានឱ្យដឹងដែរថា ជនសង្ស័យម្នាក់ឈ្មោះ Akayed Ullah ត្រូវបានចាប់ខ្លួនខណៈមនុស្សបួននាក់ផ្សេងទៀតរួមទំាងជនសង្ស័យបានរងរបួស។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងពីរខែប៉ុណ្ណោះ បន្ទាប់ពីបុរសជនជាអ៊ូបេគីស្ថានម្នាក់ បានសម្លាប់មនុស្ស០៨នាក់ ដោយការបើករថយន្ដបំបុក មនុស្សនៅក្នុងទីក្រុងញូយ៉ក ហើយក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕