(បរទេស)៖ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ពលរដ្ឋអាមេរិកជាង០៣លាននាក់ ចូលរួមពិធីដង្ហែរព្យុហយាត្រា Macy's Thankgiving Day នៅក្រុងញូយ៉ក។

២៖ យន្តហោះចម្បាំងរបស់យោធាចិន ធ្វើប្រតិបត្តិការហោះហើរល្បាត នៅលើផ្ទៃអាកាសនៃដែនសមុទ្រចិនខាងត្បូង។

៣៖ កងទ័ពជើងទឹកអាហ្សង់ទីន បញ្ជាក់ឲ្យដឹងថា នាវាមុជទឹកដែលបាត់ការទាក់ទងជាច្រើនថ្ងៃមកនេះ ប្រហែលជាបានផ្ទុះ ហើយ​គ្មាននាវិកណាម្នាក់នៅរស់ទេ។

៤៖ សហរដ្ឋអាមេរិក នឹងបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ឲ្យទៅចូលរួមសមយុទ្ធ នៅកូរ៉េខាងត្បូង នាដើមខែក្រោយ។

៥៖ អង្គការ NASA បង្ហាញរូបភាពអស្ចារ្យ ចុងក្រោយនៃភពសៅរ៍ ដែលយាន Cassini ថតបានមុន​ទម្លាក់ខ្លួនកម្ទេចចោល។

៦៖ រថភ្លើងមួយខ្សែ ក្រឡាច់ធ្លាក់ពីផ្លូវដែក បណ្តាលឲ្យមនុស្សស្លាប់ និងរបួសសរុបជាង ១០នាក់ នៅប្រទេសឥណ្ឌា។

៧៖ យោធា​អាមេរិក សម្រេចប្រកាសបញ្ឈប់​ការស្វែងរក​ទាហាន០៣នាក់ ដែលបាត់ខ្លួន​​ក្នុងករណី​ធ្លាក់យន្តហោះយោធានៅជប៉ុន៕