(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍​ទូទាំងសកលលោក​ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់​ដឹងថា តើព្រឹត្តិការណ៍រូបភាព​ប្រចាំថ្ងៃនេះ​មានអ្វីខ្លះ​នោះ សូមទស្សនាដូចខាងក្រោម៖

១៖ យោធាហ្ស៊ីមបាវេប្រកាសអំពី ការចាប់ខ្លួន​មនុស្សជំនិតៗ របស់​ប្រធានាធិបតី Mugabe ប៉ុន្តែមានការអះអាងថា លោក Mugabe កំពុងជាប់ឃុំ!

២៖ ទីក្រុងម៉ូស្គូ គំរាមសងសឹកទីក្រុងវ៉ាស៊ីនតោន បើនៅតែព្យាយាមយាយី​សារព័ត៌មានរុស្ស៊ី RT ដែលកំពុង​ធ្វើប្រតិបត្តិការ នៅអាមេរិក​ទៀតនោះ!

៣៖ ទីបំផុតអូស្ត្រាលី ក្លាយជាឋានសួគ៌ នៃអ្នកស្រឡាញ់ភេទដូចគ្នា ដោយមានការគាំទ្រពី​លោក​នាយករដ្ឋមន្ត្រីផងដែរ!

៤៖ មហាសោកនាដកម្ម រញ្ជួយផែនដីកម្រិត ៧.៣រ៉ិចទ័រ នៅព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ ផ្តាច់ជីវិតមនុស្ស ៥០០នាក់ និងជាង ៧,០០០នាក់របួស!

៥៖ សារព័ត៌មានរុស្ស៊ី ធ្វើការប្រៀបធៀប កម្លាំងទ័ពអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ តើមួយណា​ខ្លាំងជាង និងអាចឈ្នះសង្គ្រាម?

៦៖ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ស្នើឲ្យបណ្តាប្រទេសអាស៊ាន ពង្លឿនការ​សម្រេចកិច្ច​ព្រមព្រៀងរបស់ RCEP ស្តីពីពាណិជ្ជកម្មដ៏ធំ!

៧៖ សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិត ដោយសារហ៊ានមើលងាយ លោក គីម ជុងអ៊ុន!