(ប៉េកាំង)៖ ប្រទេស ចិន នឹងតាមទាន់អាមេរិក ក្នុងនាមជាម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសដែលធំជាងគេលើពិភពលោក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយលឿនជាងការរំពឹងទុកទៅទៀត នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

ម្ចាស់ទីផ្សារធ្វើដំណើរតាមផ្លូវអាកាសពិភពលោក មិនមែនសហរដ្ឋអាមេរិក ឬអឺរ៉ុបទៀតទេ ផ្ទុយទៅវិញគឺជាប្រទេស ចិន នេះបើយោងតាមការព្យាករណ៍ប្រចាំឆ្នាំ របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាស(IATA)។

តាមការព្យាករណ៍របស់ IATA បានឱ្យដឹងថា ប្រទេស ចិន នឹងដកហូតដំណែងរបស់សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់ទីផ្សារអាកាសចរណ៍ធំជាងគេលើពិភពលោកក្នុងឆ្នាំ២០២២ខាងមុខ គឺមានរយៈពេលពីរឆ្នំាលឿនជាងការរំពឹងទុកកាលពីមុន។ ទីផ្សារហោះហើរនេះ គឺគិតទាំងការធ្វើដំណើរទៅ មក និងក្នុងប្រទេសចិនទាំងអស់តែម្តង៕