(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតគណបក្សកាន់អំណាចរបស់ លោក ស៊ីនហ្សូ អាបេ ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុងសំឡេងគាំទ្រ ២ភាគ៣!

២៖ គ្រាប់មីស៊ីល-នុយក្លេអ៊ែរកូរ៉េខាងជើង ក្លាយជាប្រធានបទក្តៅគគុក ក្នុងការរើសមេដឹកនាំជប៉ុន ដោយលោក អាបេ ទើបជាប់ឆ្នោត ប្តេជ្ញាធានាសន្តិសុខជូនជាតិ!

៣៖ ព្យុះទីហ្វុង Lan វាយលុកជប៉ុន បង្កមនុស្សស្លាប់កើនដល់ ០៤នាក់ និង ១៣០នាក់ រងរបួស!

៤៖ បក្សកុម្មុយនិស្តចិន កំពុងរុះរើក្បាលម៉ាស៊ីនដឹកនាំ ដើម្បីពង្រឹងអំណាច​លោក ស៊ី ជិនពីង បន្តទៅអាណត្តិទីពីរ!
https://cdn2.i-scmp.com/sites/default/files/styles/980x551/public/images/methode/2016/12/19/6ac1dcaa-b5e0-11e6-a8ef-4657c68d1ed0_image_hires.JPG?itok=wh-cNP3t

៥៖ ទាហានហ្វីលីពីន រកឃើញបណ្តុំសាកសពក្រុមសកម្មប្រយុទ្ធ ៤០នាក់ នៅទីក្រុង Marawi ខណៈរដ្ឋមន្ត្រីការពារជាតិ ប្រកាសបញ្ចប់សង្គ្រាម!

៦៖ ប្រជាជនអ៊ីតាលី ៩៨% នៃតំបន់ Veneto បោះឆ្នោតគាំទ្រស្វ័យភាព!

៧៖ ឥណ្ឌូណេស៊ីតវ៉ា និង កោះហៅមន្ត្រីទូតអាមេរិកមកបំភ្លឺ ជុំវិញការរារាំងរដ្ឋមន្ត្រីការពារជាតិ ចូលទៅសហរដ្ឋអាមេរិក!