(កាប៊ុល)៖ គ្រាប់រ៉ុក្កែតចំនួន ០២គ្រាប់ ត្រូវបានផ្លោង​ហោះចូលទៅក្នុង​សង្កាត់ការទូត ដែលស្ថិតនៅ​កណ្តាលរដ្ឋធានី​​កាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ទាំងព្រឹកថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

បើតាមសាក្សី​នៅជិតកន្លែង​កើតហេតុ ហេតុការណ៍​ខាងលើ​បានកើតឡើង​កាលពីវេលាម៉ោង ៦៖១០នាទីព្រឹក​ថ្ងៃសៅរ៍នេះ (​ម៉ោងនៅក្នុងតំបន់) និងរ៉ុក្កែតទាំង ០២គ្រាប់ បានធ្លាក់ចំទីតាំង​ក្នុងតំបន់ Police District 10 និង Police District 9 នៃ​ទីក្រុង​កាប៊ុល ខណៈអគារខុន​ដូ និងស្ថានទូតបរទេស​មួយចំ​នួន ក៏ស្ថិតនៅក្បែរ​ទីតាំងនៃការវាយប្រហារ​នេះផងដែរ។

យ៉ាងណាមិញ គេពុំទាន់ដឹងថា មានមនុស្សរងគ្រោះ ឬក៏ការខូចខាត ដែលបង្កឡើងពី​ការផ្លោងគ្រាប់រ៉ុក្កែត​នេះ​នៅ​ឡើយទេ​៕