(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងនៅមុននេះ​បន្តិចថា សញ្ញានៃគ្រោះរញ្ជួយដី​មួយមានកម្រិត ​៦.‌១រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រភាគខាងត្បូង នៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ភ្លាមបែបៗនេះ គេពុំទាន់ទទួលបានដំណឹងថា តើមានមនុស្សរងគ្រោះ, ការបំផ្លិចបំផ្លាញ, ឬមួយក៏រលកយក្សស៊ូណាមិ ដែលអាចនឹងបង្ក​ឡើងដែរ ឬយ៉ាងណានោះឡើយ៕