(សូម៉ាលី)៖ យោងតាមសារព័ត៌មានបរទេសធំៗចេញផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា អ្នកស្លាប់ដោយសារករណីផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាចំនួន២ដង នៅទីក្រុង Mogadishu នៃប្រទេសសូម៉ាលី បានកើនឡើង១៣៧នាក់ និងរបួសជាង៣០០នាក់។ ករណីផ្ទុះស្លាប់មនុស្សដ៏ច្រើននេះកើតឡើងនៅចំពេលនៅលើដងផ្លូវដែលកំពុងមានចរាចរមមាញឹក ខ្លាំងហើយការបំផ្ទុះនេះកើតឡើងផ្ទួនគ្នា។

ប្រធានាធិបតី Mohamed Abdullahi Farmaajo បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ និងអំពាវនាវឲ្យប្រជាពលរដ្ឋជួយបរិច្ចាកឈាមជួយសង្រ្គោះជនរងគ្រោះ៕