(ញូដេលី)៖ រថយន្តរបស់​អភិបាលក្រុង​ញូដេលី លោក អាវីនដ៍ គេជ្រីវ៉ាល់ (Arvind Kejriwal) ដែលបាន​បាត់នោះ ទីបំផុតត្រូវបា​ន​គេរកឃើញវិញ នៅក្នុងក្រុង ហ្គាហ្សាបាដ (Ghaziabad) ជាយរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធរឥណ្ឌា​បានឲ្យដឹងថា សមត្ថកិច្ចនៃរដ្ឋ យូតតា ប្រាដែស (Uttar Pradesh) បានរកឃើញ​រថយន្តខាងលើ ត្រូវគេបោះបង់ចោល​នៅក្នុងក្រុង Ghaziabad ហើយក៏បានផ្តល់ដំណឹង​ឲ្យសមត្ថកិច្ចទីក្រុង​ញូដេលី​អំពីរឿងនេះ ក៏ប៉ុន្តែពុំមាន​ជនណាម្នាក់ ត្រូវបាន​ចាប់ខ្លួន សម្រាប់អំពើ​​ចោរកម្មនេះ​ឡើយ។

គួរបញ្ជាក់ថា រថយន្តនេះ​ត្រូវបានគេលួចកាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ នៅខាងក្រៅ​ការិយាល័យរបស់​លោក Kejriwal៕