(ហួស្តុន)៖ ខ្យល់​ព្យុះហ៊ឺរីខិន Harvey ដែលបានវាយប្រហារ​យ៉ាងដំណំមកលើ​រដ្ឋតិចសាស់ នៃភាគខាងត្បូង​សហរដ្ឋអាមេរិកនោះ បានស្ងប់ស្ងាត់ទៅ​ជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមនុស្ស​​ស្លាប់នៅ​បានកើនឡើងជា​បន្តបន្ទាប់ រហូត​ដល់ចំនួន ៨៨នាក់ នាពេលនេះ។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ តី១៤ ខែតុលា ឆ្នាំ២០១៧។

បើតាមតួលេខពី​ដំបូងឡើង គឺមនុស្ស ៦២នាក់ បានស្លាប់នៅក្នុង​ព្យុះបោកបក់ និងទឹកជំនន់ បូករួមទាំង​ការលង់ទឹក ព្រមទាំងត្រូវបានដើម​ឈើរលំសង្កត់ ខណៈមនុស្ស ២៦នាក់ ផ្សេងទៀត បានស្លាប់ដោយ​សារតែជំងឺ និងការរស់នៅដោយ​គ្មានចំណីអាហារ បរិស្ថាន និងថ្នាំសង្កូវ​គ្រប់គ្រាន់ ក្រោយព្យុះបាន​បំផ្លិចបំផ្លាញ​ហេរដ្ឋារចនាសម្ព័ន្ធ​នៅក្នុងរដ្ឋនេះ យ៉ាងខ្លាំងនោះ។

គួរបញ្ជាក់ថា ខ្យល់ព្យុះហ៊ឺរីខិន Harvey បានវាយប្រហារ​យ៉ាងដំណំ មកលើ​ភាគខាងត្បូង​សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា ដែលវាមានកម្លាំង​ខ្លាំងក្លាបំផុត មិនធ្លាប់បាន​កើតមានមកលើ​តំបន់រដ្ឋតិចសាស់​នេះជាង ៥០ឆ្នាំមកហើយ។ ក្រៅពី​មនុស្សស្លាប់ចំនួន ៨៨នាក់ ផ្ទះចំនួន​ជាង ២០០,០០០ខ្នង ក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ខណៈការខូចខាតជារួម​សម្រាប់តំបន់ ជុំវិញទីក្រុង​ហួស្តុន ចម្ងាយ ៤៨០គីឡូម៉ែត្រ៕