(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោក ហើយនិង​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក រ៉ិច ធីល្លឺ​សុន (Rex Tillerson) មានទំនាក់ទំន​ងយ៉ាងល្អប្រសើរ​នឹងគ្នា មិនដូចអ្វីដែល​សារព័ត៌មានមួយចំនួន បានចុះផ្សាយ​កាលពី​ពេល​កន្លង​​ទៅ​នោះ​ឡើយ។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។

ការលើកឡើងខាងលើ​របស់ លោក ត្រាំ ធ្វើឡើងក្នុង​ឱកាសជួបពិភាក្សា​ការងា​រ ជាមួយ​នាយករដ្ឋមន្រ្តី​កាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅឯរដ្ឋធានី​វ៉ាស៊ីនតោន។ ថ្លែងទាក់ទិន​នឹងទំនាក់ទំនង​រវាងលោក និងលោក Tillerson លោក ដូណាល់ ត្រាំ បាននិយាយថា «​ពួកយើង​ទាំង​​ពីរ​មាន​ទំនាក់ទំនងល្អណាស់ ហើយពួក​បណ្តាញសារព័ត៌មាន​មិនយល់​អំពីរឿង​នេះឡើយ ក៏ប៉ុន្តែវាមិន​ជាបញ្ហា​នោះទេ»។

គួរបញ្ជាក់ថា កាលពី​សប្តាហ៍មុន​សារព័ត៌មាន​អាមេរិក NBC បានធ្វើសេចក្តី​រាយការណ៍ថា ប្រមុខការទូត​អាមេរិក លោក Rex Tillerson ធ្លាប់បានហៅ​លោក ត្រាំ ពីក្រោយខ្នងថាជា «មនុស្សល្ងង់ខ្លៅ និងឡប់សតិ» ហើយធ្លាប់បាន​គិតប្រុងដើរ​ចាកចេញពីមុខតំណែង​ជា​ច្រើនសា​ថែមទៀតផង ដោយសារតែទំនាក់ទំនង​រវាងលោកទាំងពីរ មានភាព​រកាំរកូសខ្លាំង៕