(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតី​អាមេរិក លោក មៃ ភែន (Mike Pence) បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបញ្ជូន​ក្រុម​អវ​កាស​យា​និក ធ្វើ​ដំណើរវិល​ត្រឡប់​ទៅកាន់ឋានព្រះច័ន្ទ​ជាថ្មីម្តងទៀត ដើម្បីកសាងមូលដ្ឋាន​គ្រឹះដ៏រឹងមាំ សម្រាប់បេសកកម្ម​បញ្ជូនមនុស្ស ទៅ​កាន់ភពអង្គារ (Mars) និង​កន្លែងផ្សេងៗ​ទៀត។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

លោក Mike Pence ដែលមានតួនាទី​ជាប្រធានក្រុមប្រឹក្សា​អវកាសជាតិ​ផងដែរនោះ បានថ្លែងថា «យើងនឹងបញ្ជូន​ក្រុមអ្នកអវកាស​អាមេ​រិក ឲ្យត្រឡប់ទៅកាន់​ព្រះច័ន្ទជាថ្មី ដោយមិនត្រឹម​ដើម្បីបន្សល់ទុក​ដានជើង ក៏ដូចជាទង់ជាតិ​របស់យើងនៅ​ទីនោះឡើយ តែថែមទាំង​​ក​សាងមូលដ្ឋាន​គ្រឹះដ៏សំខាន់​មួយទៀតផង ដែលពួកយើង​ត្រូវការ ដើម្បីបញ្ជូន​ប្រជាជនអាមេរិក ទៅកាន់​ភពអង្គារ រួមទាំងទីតាំង​ដទៃៗ​ទៀត នៅក្នុងទីអវកាស​ដ៏ធំល្វឹងល្វើយនេះ​»

ជាចុងក្រោយ លោក Pence បានបញ្ជាក់ថា «ឋានព្រះច័ន្ទ នឹងដើរតួជាកាំជណ្តើរ, ជាកន្លែង​ហាត់សម, ជាវិថីមួយ ដើម្បីពង្រឹងភាព​ជា​ដៃ​​គូអន្តជាតិ​ និងពាណិជ្ជកម្មរបស់យើង ស្របពេលដែលពួកយើង បង្វែរការផ្តោត​សំខាន់ នៃកម្មវិធីអវកាស​អាមេរិក សំដៅទៅកាន់​បេស​កកម្មរុករក​ដោយមនុស្ស នៅទីលំហអាកាស​វិញ។ យើងបានឈ្នះ​ការប្រកួតប្រជែង ទៅកាន់ឋានព្រះច័ន្ទ កាលពីពាក់កណ្តាល​សតវត្ស​រ៍មុន ហើយយើងនឹងទទួល​ជោគជ័យម្តងទៀត សម្រាប់វិស័យ​អវកាសនាសតវត្សរ៍ទី២១នេះ»៕

{IfMobile}

{ElseMobile}

{EndIfMobile}