(អេស្ប៉ាញ)៖ មេដឹកនាំតំបន់​ ​កាតាឡាន (Catalonia)​ អាចនឹង​ប្រកាសឯករាជ្យផ្ដាច់ខ្លួនពីប្រទេស​អេស្ប៉ាញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ, នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលនៅក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP ចុះផ្សាយនៅយប់ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧នេះ ខណៈវិបត្តិមួយ បាននឹងកំពុងកើនឡើង រវាងរដ្ឋាភិបាលទីក្រុង Madrid និងក្រុមមេដឹកនាំពួកផ្តាច់ខ្លួន ស្តីពីការបោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យដោយខុសច្បាប់។​

ក្រុមមេដឹកនាំពួកផ្តាច់ខ្លួន នៅក្នុងតំបន់ កាតាឡាន បានស្នើឲ្យមានសម័យប្រជុំសភា នៅថ្ងៃចន្ទ ដើម្បីវិភាគអំពីលទ្ធផលនៃការធ្វើប្រជាមតិ ហើយយោងតាមរបៀប វារៈនៃសម័យប្រជុំដែលបានសម្រេចនោះ ​ឯករាជ្យអាចនឹងត្រូវបានប្រកាសឡើង, នេះបើតាមការស្រង់សម្តីពីប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ។

សូមជំរាបថា កាលពីថ្ងៃ​ប៉ុន្មានថ្ងៃមុន រដ្ឋមន្រ្តីយុត្តិធម៌​​អេស៉្បាញ​ បានបញ្ជាក់​ឡើងវិញថា ទីក្រុង Madrid នឹងធ្វើអ្វីៗ​គ្រប់បែប​យ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែល​មានស្រាប់ ដើម្បីរារាំង​​ការប្រកាស​ឯករាជ្យនៃតំបន់​​កាតាឡាន (Catalonia) ព្រមទាំង​ព្រមានថា ការរឹង​ទទឹងចង់​ទាមទារ​​ឯករាជ្យ​ភាព​នេះ គឺជាការរំលោភ​បំពានលើ​មាត្រា១៥៥ នៃរដ្ឋ​ធម្មនុញ្ញជាតិ ដែលអាចនឹងបង្ខំ​​ឲ្យ​រដ្ឋាភិបាល​​ចូលធ្វើ អន្តរាគមន៍​​​គ្រប់គ្រង​តំបន់ស្វយ័ត​កាតាឡាន៕

{IfMobile}

{ElseMobile}

{EndIfMobile}