(នីហ្សេរីយ៉ា)៖ សារព័ត៌មាន The Daily Post បានរាយការណ៍ថា មិនដល់ពីរសប្ដាហ៍ផង​បន្ទាប់ពីក្រុមប្រតិបត្តិការ នៃគណៈកម្មការ​គយនីហ្សេរីយ៉ា បានកម្ចាត់ក្រុម​មួយ​ដែលបានលួចនាំ​ចូលអាវុធ​ជាង ១,០០០ដើម ទៅក្នុងប្រទេស​នីហ្សេរីយ៉ា ហើយនិងកុងតឺន័រ​មួយផ្សេងទៀត ដែលមានផ្ទុកកាំភ្លើង​ពីប្រទេសតួកគី ក៏ត្រូវបាន​ចាប់ឃាត់ទុកផងដែរ។

ប៉ូលីសគយបាននិយាយថា កាំភ្លើងទាំងនោះ​គេរកឃើញនៅក្នុងកុងតឺន័រ​ដែលមានលេខ CMAU189817/8។ នេះបើរយោងតាម​របាយការណ៍មួយ ដែលបានចេញផ្សាយ​ដោយសារព័ត៌មាន The Daily Post កាលពីពេលថ្មីៗនេះ និងត្រូវបានដកស្រង់ នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្តី​ថ្លែងការណ៍មួយ​ ដែលបានដកស្រង់​សម្តីលោក​វរសេនីយ៍ឯក ហាមីឌ អាលី (Hammed Ali) បានរៀបរាប់ពី​របៀបនៃការបែងចែក​កុងតឺន័រ​ ហើយបានត្រួតពិនិត្យយ៉ាង​តឹងរ៉ឹង។
វាត្រូវបានផ្ទេរទៅ​អង្គភាព​អនុវត្តច្បាប់ ដែលមានការត្រួត​ពិនិត្យយ៉ាង​ល្អិតល្អន់។ អ្នកនាំចូលទំនិញ​ដ៏គ្រោះថ្នាក់នេះគឺ លោក Great James Oil របស់ក្រុម Gas Ltd ខណៈដែលនាវានោះគឺ ឈ្មោះ MV Arkas Africa ដែលជារបស់​ក្រុមហ៊ុន Hull Blyth ។

ការរកឃើញនេះ​បាននាំឱ្យមាន​កាំភ្លើងសរុប​ចំនួន ២,៦៧១​ដើម ត្រូវបានរឹបអូស​ក្នុងរយៈពេល ៨ ខែចុងក្រោយ​នៃឆ្នាំនេះ។ សេចក្តីថ្លែងការណ៍​ដដែលបាន​បន្ថែមទៀតថា ការចាប់តាំងពីកុងតឺន័រ​នេះ ជារបស់អ្នកដែល​នាំចូលដដែល​ ដែលមានកាំភ្លើង​ចំនួន ១,១០០ ដើម​ ហេតុដូចនេះហើយ​ទើបការស៊ើបអង្កេត​ កំពុងបន្តនឹងត្រូវបានបន្ថែម​ដើម្បីស្វែងរកអោយអស់​ នូវអ្វីដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់ ឬពីចម្ងាយជាមួយនឹងអ្នកដែលនាំចូលដ៏គ្រោះថ្នាក់ទាំងនេះ។

នៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុនអាកាសចរណ៍តួកគី បានទាក់ទាញការ​យកចិត្តទុកដាក់ បន្ទាប់ពីការថត​សំឡេងលើការចោទប្រកាន់​ថា ជាការសន្ទនាតាមទូរស័ព្ទរវាងមន្រ្តី​ជាន់ខ្ពស់​អាកាសចរណ៍តួកគី (THY) និងទីប្រឹក្សា​ម្នាក់របស់​នាយករដ្ឋមន្រ្តី លោក Recep Tayyip Erdoğan។ សម្ភារៈជាច្រើន​កំពុងធ្វើដំណើរ​ទៅនីហ្សេរីយ៉ា​ឥឡូវនេះ។ តើវានឹងសំលាប់ប្រជាជនម៉ូស្លីម ឬពួកគ្រីស្ទាន?
«ខ្ញុំកំពុងធ្វើបាបនៅ​ពេលនេះ អ្នកគួរតែដឹង»។ នេះជាសំឡេង​របស់មន្រ្តីជាន់ខ្ពស់​អាកាសចរណ៍​តួកគី (THY) ។ សំឡេងដែលជាទីប្រឹក្សារបស់ លោក Erdogan និយាយថា លោកនឹងទាក់ទង​ជាមួយ លោក Hakan Fidan អនុរដ្ឋលេខាធិការ​​អង្គការជាតិ​​ស៊ើបអង្កេត (MİT) ។ ក្រុមហ៊ុន​អាកាសចរណ៍តួកគីបានបដិសេធ ក្នុងការដឹកជញ្ជូន​នូវអាវុធ និងសម្ភារៈយោធា​ទៅកាន់ប្រទេស​នីហ្សេរីយ៉ា៕