(ប៊ែរឡាំង)៖ នៅថ្ងៃអាទិត្យនេះប្រជាជនអាល្លឺម៉ង់៦១.៥លាននាក់ បានចេញដំណើរទៅកាន់ការិយាល័យបោះឆ្នោត, នៅពេលនេះទីបំផុតគណបក្ស Christian Democrat party's របស់លោកស្រី Angela Merkel ទទួលបានជ័យជំនះក្នុងការបោះឆ្នោត ក្លាយជាអធិការបតី៤អាណត្តិជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News ចេញផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការិយាល័យបោះឆ្នោត បានចាប់ផ្ដើមបើកទ្វារនៅម៉ោងប្រមាណ ៨៖០០នាទី រហូតដល់ម៉ោង១៨៖០០នាទី (ម៉ោងនៅក្នុងប្រទេសអាល្លឺម៉ង់) ហើយលទ្ធផលដំបូងត្រូវបានចេញផ្សាយ បន្ទាប់ពីការិយាល័យបោះឆ្នោតទាំងអស់បិទទ្វារ។

គណបក្ស Christian Democrat party's (CDU) របស់លោកស្រី ទទួលបានជ័យជម្នះជាមួយសម្លេងគាំទ្រភាគច្រើន លោកស្រី Angela Merkel បន្តកាន់តំណែងជាអធិការបតីអាល្លឺម៉ង់០៤ អាណត្តិជាប់ៗគ្នា ខណៈនៅអាល្លឺម៉ង់មិនមានការកំណត់អាណត្តិអធិការបតីឡើយ ប៉ុន្តែចាប់តាំងពីជំនាន់អធិការបតីអាល្លឺម៉ង់ លោក Helmut Kohl មិនទាន់មានអ្នកនយោបាយអាល្លឺម៉ង់ណាម្នាក់ អាចកាន់តំណែងនេះបានច្រើនជាង១៦ឆ្នាំឡើយ៕