(ប៊ែរឡាំង)៖ ប្រជាជនអាល្លឺម៉ង់ ៦១.៥លាននាក់ បានចេញដំណើរទៅកាន់ការិយាល័យបោះឆ្នោតហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមក្នុងការបោះឆ្នោតសហព័ន្ធឬការបោះឆ្នោតសភាដែល ជាគន្លឹះសាកល្បងដ៏សំខាន់សម្រាប់លោកស្រី Angela Merkel ក្នុងការស្វែងរកការរក្សាតំណែងជាអធិការបតីអាល្លឺម៉ង់ជាលើកទី០៤ គិតចាប់តាំងពីលោកស្រីកាន់តំណែងនេះកាលពី ឆ្នាំ២០០៥មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការិយាល័យបោះឆ្នោត បានចាប់ផ្ដើមបើកទ្វារនៅម៉ោងប្រមាណ ៨៖០០នាទី រហូតដល់ម៉ោង១៨៖០០នាទី (ម៉ោងនៅក្នុងប្រទេសអាល្លឺម៉ង់) ហើយ លទ្ធផលដំបូងត្រូវគេរំពឹងថានឹងចេញផ្សាយ បន្ទាប់ពីការិយាល័យបោះឆ្នោតទាំងអស់បិទទ្វារ។ ការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាគឺជាការបោះឆ្នោតជ្រើសរើស សមាជិកសភាអាល្លឺម៉ង់ (Bundestag) ទាំង៥៩៨នាក់ ដែលនឹងត្រូវតែងតាំងអធិការបតីអាល្លឺម៉ង់ ក្នុងសម្លេងគាំទ្រភាគច្រើនដាច់ខាត ហើយមិនតែប៉ុណ្ណោះ គេក៏រំពឹងដែរថាគណបក្ស ស្ដាំនិយមនឹងទទួលបានអសនៈនៅក្នុងសភា ជាលើកដំបូងនារយៈពេលច្រើនជាកន្លងស.វមកនេះ។

គួរបញ្ជាក់ថា បើតាមការស្ទង់មិតជាច្រើន លោកស្រី Angela Merkel មកពីគណបក្ស CDU អាចនឹងបន្តដំណែងជាអធិការបតីអាល្លឺម៉ង់០៤អាណត្តិជាប់ៗគ្នា ជាមួយសម្លេងគាំទ្រ ៣៤ភាគរយ ខណៈគូរប្រជែងដ៏សំខាន់របស់លោកស្រី គឺលោក Martin Schulz នៃគណបក្ស SPD ទទួលបានការគាំទ្រ ២១ភាគរយ៕