(ម៉ូស្គូ)៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ឲ្យដឹងថា មហាអំណាចយោធាលំដាប់លេខ ២ លើលោកមួយនេះ នឹងរំសាយអាវុធគីមីរបស់ខ្លួនចោលទាំងអស់តែម្តង យ៉ាងហោចណាស់នៅចុងខែកញ្ញានេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

លោក មីឃែល បាប៊ីច (Mikhail Babich) ប្រធានគណៈកម្មការជាតិស្តីពីការលុបបំបាត់អាវុធគីមី បានបញ្ជាក់ប្រាប់សារព័ត៌មាននានាយ៉ាងដូច្នេះថា «កម្មវិធីបំផ្លាញ់ចោលនូវអាវុធគីមី រៀបចំឡើងដោយ​ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវបញ្ចប់មុនកាលកំណត់។ ខ្ញុំគិតថា យើងនឹងបញ្ចប់វានៅ​ចុងខែកញ្ញានេះតែម្តង បើទោះបីជាកាលកំណត់នៅរហូតដល់ទៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ក៏ដោយ»

គួរបញ្ជាក់ថា កាលពីថ្ងៃដើមខែមីនាកន្លងទៅនេះ លោក Babich បានបង្ហាញតួលេខនៃអាវុធគីមីរហូតដល់​ទៅជិត ៧០,៥០០តោន កំពុងស្ថិតនៅក្នុងឃ្លាំងស្តុក នៃបណ្តាប្រទេសនានាទូទាំងពិភពលោក ដោយក្នុងនោះ​ប្រទេសរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេ រហូតដល់ទៅ ៤០,០០០តោន, អាមេរិក ២៧,០០០តោន និងចំនួននៅសល់ទាំងប៉ុន្មាន គឺស្ថិតនៅតាមបណ្តាប្រទេសផ្សេងៗទៀត៕

http://img.thedailybeast.com/image/upload/d_placeholder_euli9k/dpr_2.0/c_limit,w_585/fl_lossy,q_auto/v1/articles/2013/09/11/is-putin-a-big-assad-supplier-seriously-going-to-disarm-him/130910-chemical-weapons-putin-lake-tease_cexfk9