(ពិភពលោក)៖ ក្រៅពីសង្គ្រាមការបំផ្ទុះអាវុធ គ្រោះថ្នាក់ចរាចរណ៍ និងជំងឺរាតត្បាតផ្សេងៗនោះ ព្យុះក៏ជាហេតុការណ៍មួយដែលអាចឆក់យកអាយុជីវិតមនុស្សច្រើន បំផុតនៅលើពិភពលោក។ ជាក់ស្តែងថ្មីៗព្យុះកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសហរដ្ឋអាមេរិក វៀតណាម ព្រមទាំងបណ្តាប្រទេសជាច្រើនទៀតនៅអាស៊ី។ ខាងក្រោមនេះជារបាយការណ៍នៃព្យុះទាំង១០ ដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក៖

១៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៧០ នៅប្រទេស បង់ក្លាដែស បណ្តាលឱ្យមនុស្សស្លាប់៣០០,០០០នាក់។

២៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសបង់ក្លាដែស បណ្តាលឱ្យមនុស្សស្លាប់១៣៨,៨៦៦នាក់។

៣៖ ព្យុះកើតឡើងក្នុងឆ្នាំ២០០៨ នៅប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្សស្លាប់១៣៨,៣៦៦នាក់។

៤៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩២២ នៅប្រទេស ចិន បណ្តាលឱ្យមនុស្សស្លាប់១០០,០០០នាក់។

៥៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៤២ នៅប្រទេស បង់ក្លាដែស បណ្តាលឱ្យមនុស្សស្លាប់ ៦១,០០០នាក់។

៦៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៣៥នៅប្រទេស ឥណ្ឌា បណ្តាលឱ្យមនុស្សស្លាប់៦០,០០០នាក់។

៧៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩១២ នៅប្រទេស ចិន បណ្តាលឱ្យមនុស្សស្លាប់ ៥០,០០០នាក់។

៨៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៤២ នៅប្រទេស ឥណ្ឌា បណ្តាលឱ្យមនុស្សស្លាប់៤០,០០០នាក់។

៩៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៦៥ នៅប្រទេសបង់ក្លាដែស បណ្តាលឱ្យមនុស្សស្លាប់៣៦,០០០នាក់។

១០៖ ព្យុះកើតឡើងក្នុងឆ្នាំ១៩៦៣ នៅប្រទេស បង់ក្លាដែស បណ្តាលឱ្យមនុស្សស្លាប់២២,០០០នាក់។

តាមរយៈតួលេខខាងលើយើងសង្កេតឃើញថា ប្រទេស បង់ក្លាដែស ជាប្រទេសដែលប្រឈមមុខនឹងហេតុការណ៍ព្យុះបោកបក់ច្រើនដង និងមានមនុស្សស្លាប់ច្រើនជាងគេក្នុងចំណោមព្យុះទាំង១០ខាងលើ៕