(ហាណូយ)៖ បុរសវៀតណាម២នាក់ ដែលជាប់​ទោសប្រហារជីវិត បានរត់គេច​ចេញពីពន្ធនាគារ​មួយកន្លែង ស្ថិតក្នុងរដ្ឋធា​នីហាណូយ ខណៈសមត្ថកិច្ច​កំពុងតាមប្រមាញ់។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

ជនឈ្មោះ ង្វៀន វ៉ាន់ធិញ (Nguyen Van Tinh) អាយុ ២៨ឆ្នាំ មកពីហាណូយ កាលពីថ្ងៃ​ខែមេសាឆ្នាំនេះ ត្រូវបាន​តុលាការវៀតណាម​ផ្តន្ទា​ទោស​​ប្រហារ​ជីវិត ពីបទរត់ពន្ធ​គ្រឿងញៀន រីឯឈ្មោះ ឡេ វ៉ាន់ ថូ (Le Van Tho) អាយុ ៣៧ឆ្នាំ មកពីខេត្ត ហៃដុង (Hai Duong) កាលពីខែឧសភា បាន​ទទួលទោសប្រហារ​ជីវិតដូចគ្នា ក្រោមបទល្មើសរត់ពន្ធ​គ្រឿងញៀន, មនុស្សឃាត, និងឆបោកយកទ្រព្យ​សម្បត្តិអ្នកដទៃ។

គួរបញ្ជាក់ថា ខណៈពេលនេះ​កម្លាំងប៉ូលិសទីក្រុង​ហាណូយ កំពុងតាមប្រមាញ់​ទណ្ឌិតឈ្មោះ Tho និង Tinh ដែលកាលពីថ្ងៃទី១១ ខែ​កញ្ញានេះ បានហែកគុកចេញពីពន្ធនាគារ T16 ស្ថិតក្នុងសង្កាត់ ថាញ់កៃ (Thanh Qai) នៃរដ្ឋធានីប្រទេស​វៀតណាម៕