(បរទេស)៖ រដ្ធាភិបាលរបស់​លោកប្រធានាធិបតី រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានប្រមូលផ្ដុំយ៉ាង​ឆាប់រហ័ស​ ជាមួយនិងប្រទេសកាតានាពេលថ្មីៗនេះ មិនមែន​ដោយសារ​ពួកគេបានចែករំលែក​ការប្រកាន់ខ្ជាប់​ នៃមនោគមវិជ្ជា​ស្រដៀង​នឹងគ្នានៅក្នុង ឫសគល់សាសនា​អ៊ីស្លាមនោះទេ ក៏ប៉ុន្តែដោយសារ​តែ​មានការគាំទ្រ​ ជាជំនួយទៅដល់​ពួកសកម្មប្រយុទ្ធ​អាល់កៃដា និងពួកជីហាដ​ដទៃទៀត​នៅស៊ីរី តាមរយៈរដ្ឋាភិបាលទួកគី។

អង្គការ Qatar Charity (សប្បុរសធម៌កាតា) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសមួយ ដែលបានជំនួយពីរដ្ឋាភិបាល​នៅទីក្រុងដូហា ដើម្បីគាំទ្រ​គំនិតផ្តួចផ្តើម​នយោបាយ​របស់កាតា គឺកំពុងប្រតិបត្តិការ​យ៉ាងសកម្ម​ នៅក្នុងប្រទេសតួកគីជាមួយនឹង​ការគាំទ្រយ៉ាងពេញ​ទំហឹង ពីរដ្ឋាភិបាលលោក Erdoğan។ វាបានផ្តល់ជំនួយទៅឱ្យក្រុមដូចជាមូលនិធិដើម្បីសិទិ្ធមនុស្សនិងសេរីភាព និងជំនួយមនុស្សធម៌ (İnsan Hak ve Hürriyetleri ve İnsani Yardım Vakfı or IHH ជាភាសាទួកគី) ដែលត្រួវបាន​គេដឹងថា ជាអង្គការដែលផ្តល់​ជំនួយដូចជាអាវុធ និងការដឹកជញ្ចូន​ផ្សេងៗទៅក្រុមជីហាដ​នៅស៊ីរី និងលីប៊ី។

នៅពេលដែលគេធ្វើការស៊ើបអង្កេតសម្ងាត់​ ទៅលើ​អាល់កៃដា​នៅក្នុងប្រទេសទួកគី ដែលកំពុង​ប្រតិបត្តិការ​នៅភាគខាងកើត​ខេត្តវ៉ាន ក្បែរព្រំដែនអ៊ីរ៉ង់​ត្រូវបានគេបង្ហាញ​ជាសាធារណៈ ដោយការវាយឆ្មក់នៅលើ​ការិយាល័យ​របស់ IHH នៅខេត្តគីលីស​នៅជិតព្រំដែន​ស៊ីរី។ ការវាយឆ្មក់នោះ​ធ្វើឡើងបន្ទាប់​ពី ​អ្នកស៊ើបអង្កេត​សម្ងាត់​បានរកឃើញថា មានបុរសម្នាក់​ដែលធ្វើ​ការនៅ IHH គឺធ្វើការជាមួយ​និងក្រុមអាល់កៃដា​ដែលនៅក្នុង​ប្រទេសទួកគី ដែលបានយក​សប្បុរសធម៌​ធ្វើជាការលាក់​កំបាំង នៃការផ្គត់ផ្គង់​ដល់ពួកសកម្ម​ប្រយុទ្ធ​នៅស៊ីរី។
ទោះបីជាយ៉ាងណា​ក៏ដោយ មុនពេលក្រុមអ្នកស៊ើបអង្កេត​បានជីករកភស្តុតាង ដែលបានរឹបអូស​នោះលោក Erdoğan បានរារាំង​ការស៊ើបអង្កេត ដើម្បីការពារ​សហការីរបស់លោក ដែលកំពុងប្រើប្រាស់​ការដឹកជញ្ជូន​ទៅកាន់ពួកជីហាដ នៅតាមព្រំដែនតួកគី និងស៊ីរី។ យោងតាមរដ្ឋអាជ្ញារបស់អាមេរិក អង្គការ Qatar Charity បានដើរ​តួជាផ្នែក​ហិរញ្ញវត្ថុដ៏សំខា​ន់មួយ សម្រាប់ផ្តល់​ជំនួយដល់​ការវាយប្រហារ​របស់អាល់កៃដា ប្រឆាំងនឹង​ស្ថានទូតអាមេរិក​នៅប្រទេសកេនយ៉ា និងតង់ហ្សានី​ក្នុងឆ្នាំ១៩៩៨។

នៅក្នុងករណីភេរវកម្មឆ្នាំ២០០២ គេបានកត់សម្គាល់ថា អូសាម៉ា ប៊ិនឡាដិន ត្រូវបានគេ​ចោទប្រកាន់ថា បានប្រើប្រាស់ Qatar Charity ដើម្បីផ្តល់មូលនិធិ​ដល់សកម្មភាព​របស់អាល់កៃដា នៅក្នុងទសវត្សរ៍ឆ្នាំ​១៩៩០​។ ភ្នាក់ងារស៊ើបការណ៍​បារាំង ​បានកត់សម្គាល់​នៅក្នុងឆ្នាំ​២០១៣ ថា Qatar Charity បានចូលរួមនៅ​ក្នុងការផ្តល់មូលនិធិ​ដល់ក្រុមមួយ​នៅក្នុងប្រទេសម៉ាលី ដែលមាន​ទំនាក់ទំនង​ជាមួយ​អាល់កៃដា។

រដ្ឋដែលនៅតំបន់អារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអ៊ូឌីត បានដាក់អង្គការ​សប្បុរសធម៌នោះ ជាផ្នែកនៃ​ក្រុមភេរវកម្ម​ដោយសារតែជាប់នឹង​ការចោទប្រកាន់ថា ជាមានការគាំទ្រផ្នែក​ហិរញ្ញវត្ថុ​ដល់ក្រុមភេរវករ រួមទាំងក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម​នៅអ៊ីរ៉ាក់ និងឡេវ៉ាន់ (ISIL) និងចលនាបង​ប្អូនម៉ូស្លីម (the Muslim Brotherhood)។

វាច្បាស់​ណាស់ថា Qatar Charity និងផែនការ​របស់ លោក Erdoğan ក្នុងការផ្លាស់ប្តូរ​ប្រទេសតួកគី​ចេញពីលទ្ធិប្រជាធិបតេយ្យ ដោយបញ្ចូនមូលនិធិ​ទៅឱ្យក្រុមដ៏​ចម្រូងចម្រាស​ដូចជា IHH ដែលកំពុងពាក់ព័ន្ធ​ក្នុងការធ្វើ​ឱ្យខូចដល់ រចនាសម្ព័ន្ធ​របស់​ប្រទេស។ ដរាបណា​រដ្ឋាភិបាល​របស់លោក Erdogan នៅតែការពារ​បណ្តាញទាំងនេះ វានិងមិនអាច​ទៅរួចទេ​ក្នុងការស៊ើបអង្កេត ពីចំនួនប្រាក់​សំរាប់ធ្វើការងារ​សប្បុរសធម៌ និងចំនួនលុយ​ត្រូវបានគេបង្វែរ​ទៅឱ្យក្រុម​ភេរវកម្ម និងក្រុមជម្លោះ​ប្រដាប់អាវុធ។

ប្រែសម្រួលពីវែបសាយព័ត៌មាន៖ Turkish Minute