(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ ​យោធា​កូរ៉េខាងជើងបានព្រមានជាថ្មីថាខ្លួននឹង​​​បញ្ចប់គំរោងវាយប្រហារលើកោះហ្គាំ (Guam) ដែលជាទីតាំង​យុទ្ធសាស្រ្ត​ដ៏សំខាន់នៃមូលដ្ឋានទ័ព​ជើងទឹក​ និងជើងអាកាសរបស់ សហរដ្ឋអាមេរិក នៅពាក់​កណ្តាល​ខែសីហា​នេះ ដើម្បីបញ្ជូនបន្តឱ្យលោក គីម ជុងអ៊ុន សម្រេចចិត្តចុងក្រោយ៕

២៖ ចំនួនមនុស្ស​ស្លាប់បានកើន​ដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដី​កក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារ​ក្នុងខេត្ត Sichuan ភាគនិរតី​ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ​សប្តាហ៍នេះ៕

៣៖  ការសិក្សាស្រាវជ្រាវ​មួយ​បានអះអាងថា សត្វដាយណូស័រ​អម្បូរថ្មី​មួយប្រភេទ មានទំហំដ៏សែនធំ​មហិមា​ជាងគេបង្អស់ ដែល​បើ​យក​​ទៅ​ធៀប​​ជាមួយ​ និង​ដាយណូស័រ​ស៊ីសាច់​ជាអាហារ Tyrannosaurus Rex ឬ T-Rex ដ៏កំណាចគួរ​ឲ្យខ្លាចវិញ​នោះគឺ T-Rex ប្រៀបដូចជា​កូនដាយណូស័រ​តូចមួយអ៊ីចឹង៕

៤៖ ក្រោយពីបានចំណាយ​ពេលធ្វើការស្រាវជ្រាវ​ជាងមួយឆ្នាំមក ក្រុមអ្នក​វិទ្យាសាស្រ្ត​បានឲ្យដឹងថា ការសិក្សាថ្មីមួយ​បង្ហាញថា អាចមាន​ប្រហោងខ្មៅ (Black Hole) ដល់ទៅចំនួន ១០០លាន កំពុងតែរសាត់​អណ្តែតនៅក្នុង​កាឡាក់ស៊ី Milky Way៕

៥៖ ក្រុមអ្នកគាំទ្របេក្ខជនប្រធានាធិបតីកេនយ៉ាមកពីគណបក្សប្រឆាំង នៅគ្នាតវ៉ានៅក្នុងរដ្ឋធានី Nairobi ប្រទេសកេនយ៉ា៕

៦៖ រូបភាពប៉ូលិសបណ្ដើរសមាជិកក្រុមបងធំអន្តរជាតិ Mara Salvatrucha ទៅកាន់ពន្ធនាគារក្នុងទីក្រុង Quezaltepeque នៃប្រទេស El S​avador៕

៧៖ ប្រជាជនកេយ៉ា តម្រង់ជួរគ្នានៅខាងមុខការិយាល័យបោះឆ្នោតក្នុងទីក្រុង Nairobi ដើម្បីរង់ចំាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃពុធ៕

៨៖ រូបភាពកីឡាករបាល់ទាត់ក្លឹប Real Madrid លើកពានរង្វាន់ Super Cup ក្រោយយកឈ្នះក្រុម Manchester United៕

០៩៖ ព្រះចន្ទរះលើប្រាសាទ Poseidon មានអាយុកាល៥០០ឆ្នាំមុន គ.ស នៅក្នុងប្រទេសក្រិក៕

១០៖ កងទ័ពអាកាសថៃ​កំពុងតែពង្រឹង​សមត្ថភាព​ កងយន្តហោះចម្បាំងរបស់ខ្លួន តាមរយៈ​ការប្រែក្លាយ​យន្តហោះ F-5E Tigers ទៅជាយន្តហោះ​ចម្បាំង​ធុន F-5T Super Tigers ជំនាន់ថ្មី៕

ប្រភពពី៖ Reuters