(អង់ការ៉ា)៖ គ្រោះរញ្ជួយផែនដី​កម្រិត ៥.៣រ៉ិចទ័រ បានយវាយប្រហារ​នៅចម្ងាយ ១៤គីឡូម៉ែត្រ ភាគអាគ្នេយ៍​នៃទីក្រុង Bidrum ប្រទេសតួកគី ជាមួយនិង​ជម្រៅញ័ររញ្ជួយ​ប្រមាណ ១០គីឡូម៉ែត្រ។ នេះបើតាមការឲ្យដឹង​ពី ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្តអាមេរិក USGS ដកស្រង់ដោយ​សារព័ត៌មាន Sky News នៅរសៀល​ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ​ពុំមានសេចក្តីរាយការណ៍​ព័ត៌មានណាមួយបញ្ជាក់ថា មានការខូចខាតទ្រព្យសម្បត្តិ ឬមួយក៏មនុស្សរងគ្រោះ ដោយសារតែ​គ្រោះធម្មជាតិ​មួយ​នេះ​នៅឡើយទេ៕