(ហ្សាការតា)៖ ច័ន្ទគ្រាសយប់មិញ ពិតជាធ្វើឲ្យបងប្អូនមួយចំនួនមិនអស់ចិត្ត ព្រោះតែមិនបានទស្សនាដោយផ្ទាល់ ហើយបងប្អូនមួយចំនួននៅមានការយល់ច្រឡំថា ច័ន្ទគ្រាសនោះ​គឺកើតមានឡើងពេញលេញ ប៉ុន្តែជាការពិតគឺនៅ​ក្នុងព័ត៌មាន​បាន​បញ្ជាក់ច្បាស់​លាស់ហើយថា វាគ្រាន់តែជាច័ន្ទគ្រាស​ដោយផ្នែកប៉ុណ្ណោះ ដោយ ២០ ទៅ ៣០ភាគរយ នៃផ្ទៃព្រះច័ន្ទ​ត្រូវបានស្រមោលផែនដីគ្របដណ្តប់។ នេះបើតាម​រូបភាពដែលត្រូវ​បានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ច័ន្ទគ្រាសកើតឡើងនៅពេលដែលព្រះច័ន្ទ ផែនដី និងព្រះអាទិត្យត្រួតស៊ីគ្នា ហើយផែនដីជាអ្នក​ស្ថិតនៅចំណុចកណ្តាល ទើបស្រមោលផែនដីត្រូវជះទៅលើផ្ទៃព្រះច័ន្ទ ដែលនាំព្រះច័ន្ទបាត់បង់ពន្លឺ ដោយផ្នែក ឬមិនអាចទទួលពន្លឺ​ពីព្រះអាទិត្យបានទាំងស្រុងនាពេលខ្លះ។

ដូច្នេះសូមតាមដានទស្សនារូបភាពសំខាន់ៗ នៃចលនាច័ន្ទគ្រាស ដែលត្រូវបានថតដោយទីភ្នាក់ងារ ស៊ីនហួរ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដូចជាកម្ពុជាដែរ ដែលបានចាប់ផ្តើមពីវេលាម៉ោង ១២៖០០នាទី ដល់ម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃអង្គារនេះ៖