(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ សត្វខ្លាឃ្មុំ Panda នៅក្នុងសួនសត្វប្រទេសបារាំង ផ្តល់កំណើតឲ្យកូនភ្លោះចំនួនពីរក្បាល តែមួយក្បាលមួយចំណោមនោះបានបាតបង់ជីវិត។

២៖ ហ្វីលីពីន រឹតបន្តឹងសន្តិសុខសម្រាប់កិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តីការបរទេស នៅឯទីក្រុង Pasay។

៣៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៥០ ប្រព្រឹត្តទៅនៅឯទីក្រុង Pasay នៃប្រទេសហ្វីលីពីន។

៤៖ ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបំពេញវិស្សមកាលលំហែរកម្សាន្ត។

៥៖ ប្រទេសអាហ្វ្រិកខាងកើត Rwandan ចាប់ផ្តើមប្រារព្ធការបោះឆ្នោតជ្រើសរើសប្រធានាធិបតិរបស់ពួកគេ។

៦៖ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Fouad Masoum ធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Mehrabad ក្នុងរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធី​ស្បថឡើងកាន់តំណែងបន្តទៀតរបស់ប្រធានធិបតីអ៊ីរ៉ង់លោក Hassan Rouhani។

៧៖ ធ្លាក់យន្តហោះចម្បាំង Osprey របស់សហរដ្ឋអាមេរិក នៅក្បែរឆ្នេរសមុទ្រប្រទេសអូស្រ្តាលី៕