(ប៉េកាំង)៖ ចិនកំពុងមានបញ្ហាលំបាក​ក្នុងការស្វែងរកជនបរទេស មកឲ្យធ្វើការគ្រប់គ្រង​ប្រតិបត្តិការរបស់ ចានកែវយឺតដ៏ធំមហិមាជាងគេបង្អស់​នៅ​លើ​ពិភពលោក ទោះបីជាពួកគេហ៊ាន​ផ្តល់ថវិកាដល់​ទៅជាង ១.២លានដុល្លារ សម្រាប់តួនាទីនេះយ៉ាងណាក្តី។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី០៥ ខែសីហា ឆ្នាំ២០១៧។

ចានកែវយឺត FAST ដែលមានមុខកាត់ប្រវែង ៥០០ម៉ែត្រ ត្រូវការប្រធាន​ក្រុមអ្នកវិទ្យាសាស្រ្ត​មកពីបរទេស ដើម្បីមើលការ​ខុសត្រូវទៅលើ​ប្រតិបត្តិការ​ផ្សេងៗ​ប្រចាំថ្ងៃ នៅក្នុងមូលដ្ឋាន​តម្លៃ ១៧៨លានដុល្លារនេះ ដែលស្ថិតក្នុងតំបន់​ប្រជុំភ្នំ​ដាច់ស្រយាល Guizhou នៅភាគនិរតី​ប្រទេសចិន ក៏ប៉ុន្តែ​ពុំ​ទាន់​​មាន​នរណា​ម្នាក់​មានបំណងមក​ដាក់ពាក្យ ដើម្បីទទួលបន្ទុក​ដ៏លំបាកៗ​ជាច្រើននៃការងារនេះ​នៅឡើយទេ។

យ៉ាងណាមិញ អ្នកណាក៏ដោយ​ដែលក្លាយជា ប្រធានប្រតិបត្តិការ​ផ្នែកវិទ្យាសាស្រ្ត​របស់ផ្កាយកែវយឺត FAST នឹងទទួលបានប្រាក់​បៀវត្សរ៍​ចំនួន ​០៨លានយ័ន ឬស្មើនឹង ១.២លានដុល្លារ​ក្នុងមួយខែ ដែលមិនចាញ់​បណ្តាប្រទេស​លិចខាងលិច​នោះឡើយ រួមទាំងថវិកា​ឧបត្ថម្ភបន្ទាប់​បន្សំផ្សេងៗជាច្រើនទៀត រួមមានការ​ស្នាក់​នៅដោយឥតបង់​ថ្លៃជាដើម។

គួរបញ្ជាក់ថា ចានកែវយឺតយក្ស FAST (Five-hundred-meter Aperture Spherical Telescope) ដែលត្រូវបាន​បញ្ចប់ការសាងសង់​កាលពីឆ្នាំ២០១៦ កន្លងទៅ​ មាសមត្ថភាព​ចាប់រលកសញ្ញា​ទាំងឡាយណា ដែលមិនពុំធ្លាប់​ត្រូវអាចចាប់បានពី​មុនមកបាន​ពីក្នុងចក្រវាឡ ហើយផ្តល់តំរុយថ្មីៗ​ក៏ដូចជា​ចម្លើយ ចំពោះ​ចម្ងល់ជា​ច្រើនទាក់ទងនឹង​ទីអវកាស៕