(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ គណៈរដ្ឋមន្រ្តីដែលមានសមាជិកចំនួន៤៣រូប របស់នាយករដ្ឋមន្រ្តីថ្មី នៃប្រទេសប៉ាគីស្ថាន លោក Shakid Khaqan Abbasi ស្បថចូលកាន់តំណែង។

២៖ ទិវាត្បូងប្រណិតនិងគ្រឿងអលង្ការ ប្រព្រឹត្តទៅនៅក្នុងសាល Emporium នៃរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ា។

៣៖ អាជ្ញាធរទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក សម្រេចកម្ទេចចោលចម្លាក់ជាច្រើនទម្ងន់ប្រមាណជិតពីរតោន ធ្វើឡើងភ្លុករបស់សត្វដំរី ដែលត្រូវបានគេ​សម្លាប់​គិត​ក្បាល​ចំនួន​ប្រហែល១០០ក្បាល។

៤៖ ផលប៉ពាល់ក្រោយពី ភ្នំភ្លើង Sinabung នៅប្រទេសឥណ្ឌូណេស៊ី បានជះកម្អែលផះឡើងទៅកាន់ផ្ទៃអាកាសកម្ពស់ជាង០៤គីឡូម៉ែត្រ។

៥៖ ពិពណ៌គំនូរជីវចលអន្តរជាតិ Shijiazhung លើកទី១២ ចាប់ផ្តើមប្រារព្ធឡើងនៅទីក្រុង Shijiazhuang នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន។

៦៖ កងទ័ពជើងទឹកហ្វីលីពីន ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសុឆន្ទៈ រយៈពេលបួនថ្ងៃ របស់កប៉ាល់ហ្វឹកហ្វឺន ARM Cuauhtemoc (BE-01) របស់កងទ័ព​ជើងទឹកម៉ិចស៊ីកូ នៅឯកំពង់ផែទីក្រុងម៉ានីល។

៧៖ ជនសង្ស័យសរុបចំនួន១៤៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធអ៊ីនធើណែតនិងទូរគមនាគមន៍ ត្រូវបាននាំខ្លួនពីឥណ្ឌូណេស៊ី មក​កាន់ប្រទេសចិនវិញ៕