(ប៉ាគីស្ថាន)៖ អតីតរដ្ឋមន្ត្រី និងជាអ្នកជំនួញម្នាក់ លោក Shahid Khaqan Abbasi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មី តាមរយៈការបោះឆ្នោតដោយសមាជិកសភា ដើម្បីជំនួសតំណែងលោក Nawaz Sharif ដែលត្រូវបានតុលាការកំពូលទម្លាក់ចេញពីតំណែងកាលពីថ្ងៃសុក្រ ដោយសាររឿងអាស្រូវពុករលួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។

លោក Abbasi នៅក្នុងការបោះឆ្នោត នៅថ្ងៃអង្គារនេះ បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ពីសមាជិសភា រួមទំាងលោក Nawaz Sharif និងគណបក្ស PML-N របស់លោក ជាមួយសំឡេង គាំទ្រ២២១សំឡេង ពោលគឺច្រើនជាងការគាំទ្រដែលលោក​ត្រូវការជាចាំបាច់​១៧២​សំឡេង។

គួររំលឹកថា កាលពីថ្ងៃសុក្រ តុលាការ​កំពូលប៉ាគីស្ថានបានសម្រេចចិត្ត​ដកតំណែង​​នាយករដ្ឋមន្ត្រី លោក Nawaz Sharif បន្ទាប់ពីមាន​ការស៊ើបការអង្កតលើ​អំពើពុករលួយ ហើយការដក តំណែងនេះទៀតសោត ធ្វើឡើងក្រោយ​លេចធ្លាយនូវរឿង​អាស្រូវពុករលុយ Panama Papers កាលពី​ឆ្នាំ២០១៥ ដែលថាកូនប្រុសរបស់​នាយករដ្ឋមន្ត្រី​រូបនេះ មានក្រុមហ៊ុនលួចលាក់ ជាច្រើន​នៅឯបរទេស៕