(មូស្គូ)៖ មនុស្សយ៉ាងហោចណាស់០៤នាក់ បានស្លាប់ និងម្នាក់ទៀតបានរងបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯតុលាការមួយកន្លែង ស្ថិតក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែភ្លាមៗ ពុំទាន់មានការបញ្ជាក់ពីមូលហេតុផ្ទុះអាវុធនេះនៅឡើយទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី០១ ខែ សីហា ឆ្នាំ២០១៧។