(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ សហរដ្ឋអាមេរិក ប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះការបោះឆ្នោតសភាធម្មនុញ្ញថ្មីនៅវេណេស៊ុយអេឡា និងព្រមានចាត់វិធានការក្តៅ ចំពោះភាពរឹងទទឹងនេះ!

២៖ លោក ដូណាល់ ត្រាំ ឌឺដងថា ចិនរកស៊ីជាមួយអាមេរិក ចំណេញលុយរាប់ពាន់លានដុល្លារ តែអត់បានជួយអាមេរិក ក្នុងការបញ្ឈប់បញ្ហាកូរ៉េខាងជើងសោះ!

៣៖ ចិនតបទៅនឹងការឌឺដងរបស់អាមេរិកវិញថា ទីក្រុងវ៉ាស៊ីនតោន​មិនគួរយករឿងពាណិជ្ជកម្ម ទៅពាក់ព័ន្ធ​បញ្ហាកូរ៉េខាងជើងនោះឡើយ!

៤៖ មនុស្ស ១០នាក់បន្ថែមទៀតស្លាប់ ក្នុងការផ្ទុះបាតុកម្មដ៏អាក្រក់ ដោយបក្សប្រឆាំងនៅវេណេស៊ុយអេឡា អំឡុងថ្ងៃបោះឆ្នោតសភាធម្មនុញ្ញ!

៥៖  សហរដ្ឋអាមេរិក ​ជោគជ័យលើការតេស្តប្រព័ន្ធ THAAD រីឯកូរ៉េខាងជើងវិញ ជប់លាងអបអរជោគជ័យនៃការតេស្ត​មីស៊ីល ICBM!

៦៖ ប្រទេសរុស្ស៊ីប្រកាសបណ្តេញមន្ត្រីទូតអាមេរិក ៧៥៥នាក់ ចេញពីប្រទេស​ជាការសងសឹក!

៧៖ ជុំវិញភាពគគ្លើនជាថ្មីរបស់កូរ៉េខាងជើង អាមេរិកអះអាងថា នឹងមិនកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ឡើយ ព្រោះគ្មានប្រយោជន៍!