(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖​ ចិន វ៉ាដាច់​សហរដ្ឋអាមេរិក កា្លយជាទីផ្សារ​អាកាសចរណ៍​ស៊ីវិលដ៏ធំបំផុត​នៃទីផ្សារ​បញ្ជាទិញ​ឧទ្ធម្ភាគចក្រ​របស់ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus។

២៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ប្រទេសរបស់លោក​កំពុងស្ថិតក្នុងសប្តាហ៍​កាត់សេច​​ក្តី ដ៏​សំខាន់​សម្រាប់សន្តិភាព នៅមុនពេល​នៃការបោះឆ្នោត​សភា​ធម្មនុញ្ញ (ANC) ដ៏ចម្រូង​ចម្រាសនាសប្តាហ៍​នេះ។

៣៖ កងនាវាចម្បាំងចិន ​និងរុស្ស៊ី បានចូលរួម​សមយុទ្ធយោធាបាញ់​គ្រាប់ពិតរួមគ្នា នៅឯសមុទ្របាល់ទិច សំដៅបង្កើន​ចំណងមិត្តភាព​យោធា ឱ្យកាន់តែស៊ីជម្រៅរវាង​មហាអំណាច​ទំាងពីរ ខណៈទីក្រុងម៉ូស្គូ កំពុងមានភាពតានតឹង​ទំនាក់ទំនង​យោធា​ជាមួយអង្គការណាតូ​របស់​សហរដ្ឋអាមេរិក។

៤៖ សភាតំណាង​រាស្រ្តអាមេរិក​​បានអនុម័តគាំទ្រ​យ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាង​ច្បាប់ថ្មីមួយ ដែលនឹងដាក់​ទណ្ឌកម្មក្នុងលក្ខណៈ​ជា​ចង្កោម​ទៅលើប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។

៥៖ ក្រុមមន្ត្រីកូរ៉េខាងជើង ​បានព្រមានថា ពួកគេបាន​ត្រៀមខ្លួន​រួចស្រេច ​ដើម្បីប្រយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងវ៉ាស៊ីនតោន ​ហ៊ានមានគំនិតណាមួយ​ចង់ផ្លាស់ប្តូររបបដឹកនាំទីក្រុងព្យុងយ៉ាង។

៦៖​ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចោទប្រកាន់​រដ្ឋាភិបាល​យោធាថៃថា បានព្យាយាម​ប្រើប្រាស់ឥទ្ធិពល​ លើការសម្រេចចិត្ត​របស់តុលាការ​កំពូល ពាក់ព័ន្ធនឹង​គោលនយោបាយ​ទិញស្រូវ​ពីកសិករថៃ ព្រមទំាងចាប់ផ្ដើម​រឹបអូសទ្រព្យសម្បតិ្ត​របស់លោកស្រី​ទៀតផង៕