(វ៉ាស៊ីនតោន)៖ យន្ដហោះយោធាអាមេរិក​មួយគ្រឿង បានធ្លាក់នៅ​ក្នុងរដ្ឋ Mississippi ដោយបានផ្ដាច់​យកអាយុជីវិត​មនុស្ស​០៥នាក់ ខណៈមន្ត្រីយោធាជឿជាក់​ថា មនុស្ស​សរុប ០៩នាក់ បានជិះនៅ​លើយន្ដហោះ​យោធាខ្នាតធំនេះ។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក ដកស្រង់ដោយ​សារព័ត៌មាន Sputnik របស់រុស្ស៊ីនៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

ប៉ុន្តែភ្លាមៗនោះដែរ ពុំទាន់មាន​ការបញ្ជាក់ណាមួយ​ពីមូលហេតុធ្លាក់​នៅឡើយទេ ហើយបើតាម​នាយកទីភ្នាក់ងារ​គ្រប់គ្រងការ​សង្រ្គោះបន្ទាន់របស់យោធាអាមេរិក លោក Lee Smithson យន្ដហោះដែលធ្លាក់​នោះជាប្រភេទយន្ដហោះ​យោធាធុន C-130​ និងទំនងជាបានផ្ទុកអ្នកដំណើរ ០៩នាក់ ក្នុងនោះមនុស្ស ០៥នាក់ ​ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិតទៅហើយ៕