(អាល្លឺម៉ង់)៖ កិច្ចប្រជុំកំពូល G20 ឆ្នាំ២០១៧នេះ មិនមែនមានស្ថានភាពល្អដូចបណ្តាឆ្នាំមុនៗនោះឡើយ ដោយនៅ​ទីក្រុង​ Hamburg ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កំពុងលក់មុខមិនស្ទើរនោះទេ ព្រោះទីតាំងដែលរដ្ឋាភិបាលបានត្រៀមទុក សម្រាប់ទទួលបណ្តាមេដឹកនាំកំពូលៗនៃពិភពលោក បានប្រែក្លាយ​ជាទីលានក្តៅគគុក​នៃ​ការតវ៉ាប្រឆាំង ខណៈកិច្ចប្រជុំក៏កំពុង​ចាប់ផ្តើម​ធ្វើឡើង​ផងដែរ ហើយក្នុងនោះមេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាដើមចមបង្កឲ្យមានបាតុកម្មដ៏ក្តៅគគុកនេះដែរ។ (សូមរំលឹកថា កាលពីឆ្នាំ២០១៦ កិច្ចប្រជុំកំពូល G20 នៅប្រទេសចិន មានភាពល្អរលូន)

សូមទស្សនាកម្រងរូបភាព នៃការតវ៉ាប្រឆាំង​ដ៏ក្តៅគគុកចំពោះកិច្ចប្រជុំ G20 និងការបង្ក្រាបហ្វូងបាតុករយ៉ាងសាហាវ ពីសំណាក់កងកម្លាំងប៉ូលិសអាល្លឺម៉ង់៖