(ម៉ូស្គូ)៖ យោងតាមការ​ស្ទាបស្ទង់មតិ​មួយ ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ កម្រិតនៃ​ការពេញចិត្ត​ពេញថ្លើមរបស់​ប្រជាពលរដ្ឋរុស្ស៊ី ចំពោះ​ការ​បំពេញការងារជាមេដឹកនាំប្រទេស របស់ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានកើនឡើងខ្ពស់ដល់ទៅជាង ៨១ភាគរយកាលពី​ខែ​មិថុនា​កន្លងទៅ។ នេះបើតាមការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។

លទ្ធផលនៃការ​ស្ទង់មតិដ៏ថ្មី​សន្លាង របស់មជ្ឈមណ្ឌលស្ទង់មតិ​សាធារណៈរុស្ស៊ី VCIOM នាថ្ងៃព្រហស្បតិ៍នេះ កម្រិតនៃពេញ​ចិត្តក៏ដូច​ជា​ឯកភាពចំពោះរបៀប​ដឹកនាំ​ របស់ប្រធានាធីបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឈានដល់​អត្រា ៨១.៤ភាគរយ កាលពីអំឡុង​ខែមិថុនា ឆ្នាំ២០១៧ ជាមួយកម្រិត​នៃភាពអាចជឿជាក់​បាន​របស់ លោកប្រធានាធិបតីស្ថិត​ក្នុងកម្រិត ៤៩.២ភាគរយ។

គួរបញ្ជាក់ថា លទ្ធផលនៃការ​ស្ទាបស្ទង់មតិខាងលើនេះ បានផ្អែកទៅលើ​អ្នកចូលរួមសរុប ៦០០រយនាក់ មកពី​តំបន់យ៉ាងតិច​ចំនួន​៨០កន្លែង​ទូទាំងប្រទេសរុស្ស៊ី៕