(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ លោកស្រី Lam Cheng Yuet-ngor ស្បថឡើងកាន់តំណែងជាមេដឹកនាំថ្មីនៃតំបន់រដ្ឋបាលពិសេសហុងកុង។

២៖ លោក ស៊ី ជិនពីង ចួលរួមជាកិត្តិយសនៅក្នុងពិធីគម្រប់ខួប២០ឆ្នាំ នៃការវិលត្រឡប់របស់ទីក្រុងហុងកុងមកកាន់ចិនដីគោក និងពីធីស្បថ​ឡើងកាន់តំណែងរបស់អភិបាលថ្មីរបស់ទីក្រុងស្វយ័តនេះ។

៣៖ ពិធីបង្ហូតទង់ជាតិត្រូវបានប្រារព្ធឡើងនៅឯបន្ទាយយោធា Ngong Shuen Chau របស់កងទ័ពចិននៅក្នុងទីក្រុងហុងកុង ដើម្បីចូលអបអរ​សាទរនៃគម្រប់ខួប២០ឆ្នាំនៃវិលត្រឡប់របស់ហុងកុងមកកាន់ចិនដីគោក។

៤៖ ប្រជាជនជាង២៦០,០០០នាក់ បាត់បង់ទីជ្រកកោណ បន្ទាប់ពីភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងក្លាឥតឈប់ឈរ នៅក្នុងខេត្ត Hunan ភាគ​កណ្តាល​ប្រទេសចិន។

៥៖ ប្រជាពលរដ្ឋឥណ្ឌូណេស៊ី នាំគ្នាវិលត្រឡប់ពីស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីពិធីបុណ្យអ៊ីស្លាម Eid al-Fitr។

៦៖ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោកលោក Lionel Messi នៅទីបំផុតចូលរោងការជា​មួយ​ភរិយារបស់លោកគឺអ្នកនាង Antonela Roccuzzo នៅទីក្រុង Rosario នៃប្រទេសអាហ្សង់ទីន។

៧៖ អង្គការ NASA របស់សហរដ្ឋអាមេរិក ប្រារព្ធខួប​១៣ឆ្នាំ នៃបេសកកម្មយានអវកាស Cassini ជុំវិញភពសៅរ៍៕