(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ទទួលស្វាគមន៍ដំណើរមកដល់​នៃនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី ដើម្បី​រឹត​ចំណង​ទាក់ទង​រវាង​​មហា​អំណាច​ទាំង​ពីរ។

២៖ នាវាដឹកប្រេងថៃមួយគ្រឿង ត្រឡប់មកវិញដោយសុវត្ថិភាព ក្រោយពីត្រូវចោរប្លន់យកប្រេងអស់ ១,៥០០តោន ក្នុងដែនទឹករបស់​​ប្រទេស​ម៉ាឡេស៊ី។

៣៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google រងពិនិយចំនួន២.៧២ពាន់លានដុល្លារពីសហភាពអឺរ៉ុប ដោយសារល្មើសច្បាប់ប្រកួតប្រជែងទីផ្សារ​ជុំវិញការលក់ទំនិញអនឡាញ។

៤៖ ព្យុះភ្លៀងកំពុងវាយលុកភាគខាងត្បូងប្រទេសចិន ដែលបង្កផលលំបាកខ្លាំងដល់ប្រជាជន​៣.៥លាននាក់ ដោយក្នុងនោះ១០នាក់បានបាត់​​បង់ជីវិត និង០៤នាក់បាត់ខ្លួន។

៥៖ អគ្គនាយកដ្ឋានបង្កានិងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃ ធ្វើការហ្វឹនហ្វឺនប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងរាជធានីបាងកក។

៦៖ អាជ្ញាធរថៃ កំពុងរៀបចំ​គំរោង​យក​ពន្ធផ្លូវ ពីយានយន្ត​ប្រទេស​ជិតខាង ដែលធ្វើ​ដំណើរ​ចូលមក​ប្រទេសថៃ។

៧៖ អង្គការ NASA ចេញមុខបកស្រាយថា ខ្លួនគ្មានគំរោងប្រកាសអំពីការរកឃើញជីវិតក្រៅភព ដូចពាក្យចចាមអារ៉ាមផ្ទុះឡើងនោះទេ៕