(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ រថភ្លើងល្បឿនលឿនជំនាន់របស់ប្រទេសចិនចំនួនពីរគ្រឿង ចាប់ផ្តើមប្រតិបត្តិការជាលើកដំបូង នៅក្នុងទីក្រុងប៉េកាំង។

២៖ មនុស្សម្នាជាច្រើននាក់ ចូលរួមប្រកួតក្នុងការទាញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 757 មួយគ្រឿង មានទម្ងន់ជាង ៥៨,០០០​គីឡូ​ក្រាមនៅក្នុងអាកាសយានដ្ឋាន Vancouver ដើម្បីរៃអង្គាសប្រាក់សម្រាប់កុមារ គ្រួសារ និងជនចាស់ជរា ដែលរស់នៅក្នុងតំបន់ Lower Mainland ជុំវិញទីក្រុង Vancouver ប្រទេសកាណាដា។​

៣៖ ជនជាតិចិនសញ្ជាតិអាមេរិក ជាង១០,០០០នាក់ បានជួបជុំគ្នានៅក្នុងទីក្រុងញូយ៉ក ដើម្បីរំលឹកខួប២០ឆ្នាំនៃការបានទីក្រុងហុងកុងមក​វិញ។

៤៖ មនុស្សយ៉ាងតិច០៩នាក់ស្លាប់ និង២៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួនដដែល បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរ​១៧០នាក់ បានលិចនៅភាគនិរតីនៃប្រទេសកូឡុំប៊ី។

៥៖ ចិនរៀបចំព្រឹត្តិការណ៍រអបអរទិវាអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹង ការប្រើប្រាស់និងជួយដូរគ្រឿងញៀនខុសច្បាប់ នៅទូទាំង​ប្រទេស។

៦៖ ពលរដ្ឋអាមេរិកចូលរូមក្នុងព្រឹត្តិការណ៍ដង្ហែរក្បួននៃមនុស្សស្រឡាញ់ភេទដូចគ្នាឆ្នាំ២០១៧ នៅក្នុងទីក្រុងញូយ៉ក។

៧៖ ក្រុមហ៊ុនអវកាស SpaceX របស់អាមេរិក បាញ់បញ្ជូនគ្រាប់រ៉ុក្កែត Falcon 9 ដោយនាំយកផ្កាយរណប Iridium-NEXT ចំនួន១០គ្រឿង ចេញពីរដ្ឋកាលីហ្វរញ៉ាទៅកាន់គន្លងតារាវិថី ដោយជោគជ័យ៕